ហុងកុង នឹងចាប់ផ្តើមបើកអោយមានការទិញលក់ spot BTC និង ETH ETF នៅថ្ងៃទី

ហុងកុងបានប្រកាសជាផ្លូវការថានឹងអនុញ្ញាត្តិអោយក្រុមហ៊ុន ផ្តល់សេវា គ្រ៊ីបតូ spot ETF បើកផ្តល់សេវាជួញដូរ Spot BTC, ETH ETF នៅថ្ងៃទី 30 ខែ មេសាខាងមុខនេះ។ដោយចាប់ផ្តើមដំបូងគឺមានមូលធនចំនួន 3 ដែលនឹងបើក Spot BTC, ETH ETF នេះ ហើយអ្នកវិនិយោគនឹងអាចចូលវិនិយោគលើកាក់ទាំងពីរប្រភេទនេះដោយមិនចាំបាច់ទិញកាក់ដោយផ្ទាល់ខ្លួនឯង។កាលពីដើមខែនេះហុងកុងបានសម្រេចផ្តល់សិទ្ធិទៅដល់ក្រុមហ៊ុនចំនួន 4 ដើម្បីផ្តល់សេវាកម្មនេះដែលរួមមាន China Asset Management, Harvest Global, Bosera និង Hashkey។ក្នុងចំណោមនោះ China Asset Management គឺធំជាងគេដោយមានចំនួនលុយកំពុងគ្រប់គ្រងដល់ទៅ 3.6 ពាន់លានដុល្លារហុងកុង និងមានចំនួន ETFs ដល់ទៅ 100 ។អ្នកវិភាគរបស់ Bloomberg ETF បានធ្វើការទាយថាការអនុញ្ញាត្តិនេះនឹងអាចធ្វើអោយមានចំនួនលុយដល់ទៅ 1 ពាន់លានដុល្លារហូរចូលក្នុងមូលធន ETF ETH និង BTC ដែលវាជាចំនួនមួយមិនច្រើនបើធៀបជាមួយមូលធនដែលផ្តល់ជូននៅសហរដ្ធអាមេរិកតែវាជាចំនុចចាប់ផ្តើមមួយដ៏ល្អដល់ឧស្សាហ៏កម្មគ្រ៊ីបតូ។

* និយាយពី Spot ETH ETF នៅសហរដ្ធអាមេរិកឯណោះវិញគឺហាក់ដូចជាសង្ឃឹមតិចណាស់ដែល SEC នឹងអនុញ្ញាត្តិនៅខែក្រោយនេះ។ ក្រោយពេល SEC អនុញ្ញាត្តិ Spot BTC ETF ដល់ក្រុមហ៊ុនជាច្រើននៅសហរដ្ធអាមេរិកក្រុមហ៊ុនទាំងនោះក៏បានស្នើរបើក Spot ETH ETF បន្តទៀត។នៅថ្ងៃទី 23,24 ខែក្រោយនេះគឺដល់ថ្ងៃ SEC ត្រូវវិនិច្ឆ័យលើសំណើរ Spot ETH ETF របស់ក្រុមហ៊ុន VanEck និង ARK។ការប្រជំុចុងក្រោយជាមួយ SEC គឺដំណើរទៅហាក់ដូចជាមិនសូវរលូនដោយ SEC មិនបានសួរនាំពីសេចក្តីលម្អិតអំពី Spot ETH ETF នោះទេដែលជាមូលហេតុធ្វើអោយអ្នកជំនាញគិតថា SEC អាចនឹងពន្យាពេលកាត់សេចក្តីទៅលើ Spot ETH ETF នៅខែក្រោយនេះ។

ប្រភព:

TheBlock

Reuter