Stripe ចាប់ផ្តើមបញ្ចូលការទូទាត់លុយជាកាក់គ្រ៊ីបតូ USDC សារជាថ្មី

Stripe គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់លុយអនឡាញដ៏ល្បីឈ្មោះមួយក្នុងលោកបានសម្រេចចិត្តបើកផ្តល់ការទូទាត់លុយជាកាក់គ្រ៊ីបតូដោយចាប់ផ្តើមជាមួយកាក់​ USDC សារជាថ្មីម្តងទៀត។ Blockchain ដែល​ Stripe ជ្រើសរើសដើម្បីទូទាត់កាក់ USDC មានដូចជា Solana, Ethereum និង Polygon។នេះជាលើកទីមួយដែល Stripe បើកផ្តល់សេវាកម្មទូទាត់លុយជាគ្រ៊ីបតូបបន្ទាប់ពីបានបិទឈប់ផ្តល់សេវាកម្មគ្រ៊ីបតូតាំងពីឆ្នាំ 2018 ដោយសារតែកាលនោះ Stripe គិតថាកាក់ BTC អត់មានស្ថេរភាព។គួរអោយដឹងផងដែរថាកាលពីឆ្នាំមុន Stripe មានការទូទាត់ប្រាក់ដល់ទៅ 1 ពាន់ពាន់លានដុល្លារនិងកំពុងតែបន្តកើនឡើងទៀត។កាលពីឆ្នាំ 2014 Stripe បានធ្វើការសាកល្បងប្រើប្រាស់ BTC ក្នុងការទូទាត់លុយតែដូចដែលបានដឹង BTC គឺមានធម្មជាត់មិនដូចនឹងលុយដែលយើងប្រើដោយសារតែតម្លៃក៏ដូចជា Fee ផ្សេងៗដូច្នេះ stripe ក៏សម្រេចចិត្តឈប់ផ្តល់សេវាកម្មទៅលើកាក់ ​BTC ក្នុងឆ្នាំ 2018។ចុងក្រោយ Stripe ក៏ធ្លាប់បានចូលរួមក្នុងគម្រោងគ្រ៊ីបតូរបស់ Facebook ដែលមានឈ្មោះថា​ Libra ផងដែរកាលពីខែមិថុនាឆ្នាំ​ 2019 តែក៏ត្រូវបានបញ្ឈប់វិញក្នុងខែ តុលាក្នុងឆ្នាំតែមួយ។រហូតដល់ថ្ងៃនេះទើប Stripe សម្រេចចិត្តឈានជើងពាក់ព័ន្ធនឹងគ្រ៊ីបតូសារជាថ្មី។

ប្រភព: techCrunch