90% នៃកាក់របស់អតិថិជន WazirX រក្សាទុកក្នុង Binance Wallet

WazirX គឺជាគ្រ៊ីបតូExchange ដ៏ធំមួយរបស់ប្រទេសឥណ្ឌា ហើយក៏ជាក្រុមហ៊ុនដែលរក្សាកាក់របស់អតិថិជនដ៏ច្រើនជាងគេរបស់ប្រទេសឥណ្ឌាផងដែរ។

WazirX បានប្រកាសពី Proof Of Reserves របស់ខ្លួនដែលក្នុងនោះក្រុមហ៊ុននេះមានកាក់ដល់ទៅ 90% នៅក្នុង Binance Wallet។

CoinGabbar គឺជាក្រុមហ៊ុនដែលត្រួតពិនិត្រគ្រ៊ីបតូរបស់ក្រុមហ៊ុន WazirX បានប្រកាសProof Of Reserve របស់ WazirX។ ក្នុងរបាយការណ៏ WazirX មានទ្រព្យសម្បត្តិរបស់អតិថិជនសរុបចំនួន 285 លានដុល្លារដែលបង្ហាញជាកាក់ Stable Coin – USDT ក្នុងនោះមាន 259.07 លានដុល្លារ ឬ 92% បានរក្សាទុកក្នុង Binance Wallets រីឯ 26.45 លានដុល្លារទៀតគឺទុកក្នុង Exchange។កាក់ទាំងអស់ដែល WazirX មានគឺច្រើនជាងកាក់ដែល WazirX ទុកអោយអតិថិជនដែលធ្វើអោយExchange មួយនេះក្លាយជា Exchange ដ៏ធំជាងគេមួយរបស់ប្រទេសឥណ្ឌា។

គួរអោយដឹងផងដែរថាក្រុមហ៊ុននេះធ្លាប់មានរឿងទាក់ទងនឹងការសង្ស័យថាតើក្រុមហ៊ុននេះគ្រប់គ្រងដោយនរណាគេអោយប្រាកដរវាង CZ – Binance ឬ ក្រុមហ៊ុន WazirX កាលពីខែសីហាឆ្នាំមុន។ នាយករងរបស់ WazirX បានចេញមកបញ្ជាក់ថាក្រុមហ៊ុន WazirX មាន API ពី Binance ដែលអាចអោយខ្លួនគ្រប់គ្រងកាក់ទាំងអស់នោះបាន។ ហើយ Binance ក៏បានអោយដឹងផងដែរថា ខ្លួនផ្តល់សេវាកម្មរក្សាកាក់គ្រ៊ីបតូអោយអតិថិជនរបស់ខ្លួនហើយអតិថិជនទាំងនោះមានសិទ្ធិក្នុងការគ្រប់គ្រងកាក់របស់ខ្លួនដោយទំនួលខុសត្រូវ។​កាក់ដែលអតិថិជន WazirX បានទុកភាគច្រើនគឺមានដូចជា SHIB, ETH, BTC។

ប្រភព: https://www.coindesk.com/policy/2023/01/11/90-of-wazirxs-user-assets-are-in-binance-wallets-according-to-proof-of-reserves-report