Altcoin Season ជាពាក្រប្រើដើម្បីព្យាករណ៏កាក់ផ្សេងៗដែលអាចឡើងតាម Bitcoin

នៅក្នុងគ្រ៊ីបតូកាក់ដែលធំជាងគេគឺ BTC ហើយក្រៅពីកាក់ BTC គឺត្រូវបានហៅថាជា Altcoin ទាំងអស់។ AltCoin Season គឺជាពាក្រដែលអ្នកវិនិយោគគ្រ៊ីបតូប្រើដើម្បីព្យាករណ៏ពីតម្លៃកាក់ Altcoin ឡើងថ្លៃក្រោយពេលដែលកាក់ BTC ឡើងថ្លៃខ្លាំងរហូតធ្វើអោយ BTC Dominance កើនលើស 50%នៃ Altcoin ទាំងអស់រួមបញ្ចូលគ្នាការគណនា BTC Dominance គឺបានមកពីការយក Marketcap របស់កាក់BTC ចែកជាមួយនឹង Matketcap របស់កាក់ទាំងអស់បូកបញ្ចូលគ្នាហើយយកគុណនឹង 100ដើម្បីបានជាភាគរយ។តាមស្ថិតិអ្នកវិនិយោគនឹងចាប់ផ្តើមវិនិយោគជាមួយកាក់ BTC មុនគេមានន័យថាលុយចាប់ផ្តើមហូរចូល BTC ដែលធ្វើអោយកាក់ BTC ឡើងថ្លៃខ្លាំងដែលធ្វើអោយតួលេខ BTC Dominance ក៏កើនឡើងដូចគ្នាដែរដែលយើងហៅថា Phase 1។ក្រោយពី Phase 1 បានបញ្ចប់យើងនឹងឃើញកាក់ ETH ចាប់ផ្តើមឡើងថ្លៃតាមក្រោយដែលពេលនេះយើងនឹងឃើញថាកាក់ ETH ចាប់ផ្តើមឡើងថ្លៃរហូតធ្វើអោយ ETH Dominance អាចឈ្នះ BTC Dominanceដែលយើងហៅថា Phase 2។ក្រោយពី Phase 2 បានស្ងាត់យើងនឹងចាប់ផ្តើមឃើញកាក់ដែលមាន marketcap ច្រើនជាង 10ពាន់លានដុល្លារឬហៅថា Large cap នឹងចាប់ផ្តើមឡើងថ្លៃតាមក្រោយហៅថា Phase 3។ក្រោយពី Phase 3 បានបញ្ចប់យើងនឹងឃើញលុយហូរចូលក្នុងកាក់ដែលមាន Marketcap តូច(small cap)ដូចជាកាក់ Meme Coinជាដើមដែលមាន Community និងមូលដ្ធានល្អចាប់ផ្តើមឡើងខ្លាំងរហូតធ្វើអោយអ្នកវិនិយោគចាប់ផ្តើមនិយាយតែអំពីកាក់ Meme Coin ហើយពេលនេះគឺសឹងនឹងគ្រប់កាក់ទាំងអស់គឺឡើងថ្លៃដែលយើងហៅព្រឹត្តិការណ៏នេះថា Altseason ជាវគ្គបញ្ចប់។

អ្នកអាចមើលពីតួលេខ BTC Dominance និង ETH Dominance តាមតំណទាំងនេះបាន៖ BTC Dominance, ETH Dominance និងមើលថាកាក់ណាជា Largecap និង smallcap តាមនេះ

credit: cryptopotato