តើ BTC Spot ETF ជាអ្វីបានជាវាអាចធ្វើអោយកាក់BTC ឡើងថ្លៃបាន

BTC Spot ETF មានពាក្រពេញថា BTC Spot exchange-traded fund គឺជាសេវាកម្មឬផលិតផលមួយដែលអាចអោយអ្នកដែលមានបំណងចង់វិនិយោគជាមួយBTC អាចទិញឬដាក់លុយចូលជាមួយក្រុមហ៊ុនដែលផ្តល់សេវាកម្មនេះបានហើយការជួញដូរកាក់ BTC គឺយោងតាមតម្លៃជាក់ស្តែងរបស់កាក់ក្នុងទីផ្សារ។បើសិនជា SEC អនុញ្ញាត្តិអោយបើកផ្តល់សេវាកម្មនេះមែនគឺមានរឿងល្អ 2 គឺទីមួយមានន័យថា SEC ទទួលស្គាល់ថាកាក់ BTC គឺស្របច្បាប់ និងទីពីរយើងនឹងឃើញបុគ្គលធម្មតាអាចនឹងចូលទិញកាក់ BTC ដែរព្រោះវាមានភាពងាយស្រួលនិងគួរអោយជឿទុកចិត្តព្រោះក្រុមហ៊ុនដែលដាក់សំណើរសុំបើកសេវាកម្មនេះសុទ្ធសឹងតែជាក្រុមហ៊ុនធំដូចជា BlackRockជាដើម។កាលបរិច្ឆេទបន្ទាប់ដែលអ្នកវិនិយោគគ្រ៊ីបតូរងចាំគឺថ្ងៃទី 5 ទៅថ្ងៃទី 10 ខែមករាឆ្នាំក្រោយព្រោះជាថ្ងៃដែលគេគិតថា SEC នឹងអនុញ្ញាត្តិអោយបើកBTC Spot ETF ហើយមកដល់ថ្ងៃនេះក្រុមហ៊ុន BlackRock និង Bitwise បានបន្ថែមឯកសារអោយ SEC រួចរាល់អស់ហើយ។

រឿងមួយទៀតដែលយើងត្រូវដឹងគឺជាទូទៅដើម្បីបើកBTC Spot ETF បានក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងនោះត្រូវមានកាក់ BTC តម្កល់ដើម្បីធានាតម្លៃអោយអតិថិជនមិនមែនលក់កាក់ខ្យល់អោយអ្នកវិនិយោគតែខ្លួនឯងមិនមានកាក់អោយអតិថិជននោះទេ។ដើម្បីរក្សាកាក់ BTC ទាំងនោះក្រុមហ៊ុនសហរដ្ធអាមេរិកទាំងនោះបានប្រើសេវាកម្មរបស់ក្រុមហ៊ុនCoinbase ដែលជាក្រុមហ៊ុនសហរដ្ធអាមេរិកដូចគ្នាដើម្បីរក្សាកាក់អោយខ្លួនមានន័យថា Coinbase ក៏អាចមានអតិថិជនដែលជាក្រុមហ៊ុនធំដូចគ្នា។ក្រុមហ៊ុនដែលប្រើសេវាកម្មទុកកាក់របស់ Coinbase មានដូចខាងក្រោម។

រឿងមួយទៀតទាក់ទងនឹងក្រុមហ៊ុន BlackRock ដោយសារខ្លួនអាចដឹងជាមុនថា SEC នឹងអនុម័ត BTC Spot ETF របស់ខ្លួនដូច្នេះក្រុមហ៊ុននេះបានបើកការវិនិយោគផ្ទាល់ខ្លួនមួយរបស់ខ្លួនដើម្បីទិញកាក់ BTC ទុកជារឿយតាំងពីឆ្នាំ 2022 ដែលមាន Coinbase ជាអ្នកទុកកាក់អោយដែលកាលនោះកាក់ BTC នៅតម្លៃថោកនៅឡើយនេះបង្ហាញថាអ្នកវិនិយោគតូចគឺមិនអាចឈ្នះស្ថាប័នវិនិយោគធំទេព្រោះពួកគេដឹងពត៍មានផ្ទៃក្នុងមុនពួកយើងដូច្នេះពួកគេអាចក្រលុកទីផ្សារបាន។

ថ្ងៃនេះ Bloomberg ចេញមកប្រកាសពត៏មានថាកាក់ BTC អាចឡើងដល់ 500,000$ ហើយថាឥឡូវ​នេះទើបតែជាការចាប់ផ្តើមទេ។តើពិតឬមិនពិតមានតែចាំមើលទាំងអស់គ្នា។

រូបភាពក្រុមហ៊ុនដែលប្រើសេវារបស់ Coinbase ដើម្បីរក្សាកាក់អោយខ្លួន។ credit: coindesk

ប្រភព:

coindesk

thestreet

blackrock