Robinhood នឹងបើកអោយទិញលក់កាក់ SHIB, AVAX, COMP ក្នុងទីក្រុង New York

Robinhood គឺជា Platform ជួញដូរភាគហ៊ុនក៏ដូចជាកាក់គ្រ៊ីបតូដ៏ល្បីឈ្មោះមួយនៅសហរដ្ធអាមេរិកបានបើកអោយមានការជួញដូរកាក់ SHIB, AVAX និង COMP សម្រាប់អ្នកប្រើប្រាស់នៅទីក្រុងញ៉ូវ យ៉កហើយ។បើរាប់បញ្ចូលកាក់ទាំង 3 នេះទៀតគឺ Robinhood មានកាក់ចំនួន 11 ហើយដែលបើកអោយមានការជួញដូរនៅសហរដ្ធអាមេរិកដែលរួមមាន: BTC, ETH, DOGE, Shib ❤️ , Avalanche, BCH, LINK, LTC, ETC, AAVE និង COMP។ នេះមិនមែនជារឿងទីមួយទេដែល Robinhood បង្កើតភាពភ្ញាក់ផ្អើលបែបនេះព្រោះកាលពីខែមិថុនាកន្លងមកនេះ បានបង្កើតភាពភ្ញាក់ផ្អើលមួយដោយបានដកកាក់ ADA, MATIC, និង SOL មិនអោយមានការទិញលក់ក្នុង Platform ខ្លួនដោយសារតែ SEC ប្រកាសថាកាក់ទាំងបីនេះជាមូលធនខុសច្បាប់។

ប្រភព: TheBlock