Blockchain Avalanche មានបញ្ហាបានឈប់ដំណើរការអស់មួយរយ:

ក្រុមហ៊ុន Avalanche មានបញ្ហាឈប់បង្កើត Block ថ្មីដែលធ្វើអោយ Blockchain Avalanche ឈប់ដំណើរការហើយអ្នកអភិវឌ្ឃន៏របស់គម្រោងនេះកំពុងតែតាមដានទៅលើបញ្ហានេះ។ក្រុមការងាររបស់ Avalanche បានរាយការណ៏ថា Blockchain បានឈប់ដំណើរការនៅវេលាម៉ោង 6:30 ល្ងាច។មុនរឿងនេះកើតឡើង C-Chain និង X-Chain របស់ Avalanche ក៏ធ្លាប់មានបញ្ហាខ្លះៗផងដែរកាលពីខែមីនា​ ឆ្នាំ 2023 ហើយ កាលពីថ្ងៃទី 1 ខែ កុម្ភ: Avalanche មានការយឺតយ៉ាវដោយសារមានបញ្ហាជាមួយ infrastructure provider តែមិនប៉ះពាល់ដល់ Network Avalanche ទាំងមូលនោះទេ។

​Binance Lab បានចូលរួមវិនិយោគជាមួយក្រុមហ៊ុនដ៏ទៃផ្សេងទៀតទៅលើក្រុមហ៊ុន Renzo ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទាក់ទងនឹង Liquid Restaking របស់ Eigenlayer។

គម្រោង Aave ដែលជាគម្រោងទាក់ទងនឹងការផ្តល់ Liquidity បានពង្រីកខ្លួនក្នុង BNB Chain ហើយ។ Aave សង្ឃឹមថាការដាក់អោយប្រើក្នុង BNB Chain នេះវានឹងធ្វើអោយអ្នកប្រើប្រាស់អាចទៅប្រើ Defi របស់ខ្លួនបានកាន់តែងាយស្រួល។

ប្រភព:

theblock