ក្រុមហ៊ុន Circle ប្រកាសឈប់ផ្តល់សេវាកម្មបង្កើតកាក់ USDC ក្នុង Blockchain Tron

ក្នុងថ្ងៃព្រហស្បត្តិ៏នេះក្រុមហ៊ុន Circle ដែលជាម្ចាស់គម្រោងកាក់ USDC បានចេញមកប្រកាសឈប់ផ្តល់សេវាកម្មក្នុង Blockchain TRON ដែលមានកាក់ឈ្មោះថា TRX។ ដោយក្រុមហ៊ុនបានផ្អាកការបង្កើតកាក់ USDC ក្នុង TRON Network ហើយចាប់តាំងពីថ្ងៃនេះតទៅ។​អតិថិជនរបស់ Circle ដែលចង់ធ្វើការវេរកាក់ទៅ Blockchain ដ៏ទៃផ្សេងទៀតគឺ Circle នឹងជួយគាំទ្ររហូតដល់ខែ កុម្ភ: ឆ្នាំ 2025 រីឯអ្នកដែលមិនមែនអតិថិជនរបស់ Circle ក៏អាចវេរកាក់ USDC របស់ពួកគេទៅកាន់ Blockchain ដ៏ទៃផ្សេងទៀតតាមរយ: exchange ផ្សេងៗផងដែរ។ ការសម្រេចចិត្តឈប់ផ្តល់សេវាកម្មនេះគឺដោយសារគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ Circle ដើម្បីធានាអោយបានថាកាក់ USDC ពិតជាគួរអោយទុកចិត្ត, តម្លាភាព និង សុវត្ថិភាពដែលស្របទៅនឹងច្បាប់សហរដ្ធអាមេរិក។

អ្នកវិនិយោគកំពុងតាមដានប្រតិកម្មរបស់ក្រុមហ៊ុន Tether ដែលជាម្ចាស់កាក់ Stable Coin ដ៏ធំជាងគេក្នុងលោក USDT ថាតើក្រុមហ៊ុន Tether នឹងឈប់ផ្តល់សេវាកម្មក្នុង Blockchain Tron ដូចនឹង Circle ឬក៏អត់។ មកដល់ថ្ងៃនេះក្រុមហ៊ុន Tether នៅមិនទាន់បានផ្តល់មតិទាក់ទងនឹងការឈប់ផ្តល់សេវាកម្មក្នុង Blockchain Tron នៅឡើយទេ។គួរអោយដឹងផងដែរថាចំនួនកាក់ USDT គឺមាននៅក្នុង Blockchain Tron ឈរលំដាប់លេខមួយគឺមានដល់ទៅ 51 ពាន់លានកាក់ USDTដូចនេះបើវាឈប់ផ្តល់សេវាកម្មក្នុង Tron នោះក៏អាចមានរឿងមិនសូវល្អចំពោះ Tron ផងដែរ។

ថ្ងៃនេះក្រុមហ៊ុនវិនិយោគឈ្មោះ Andreesen Horowitz បានវិនិយោគជាមួយ EigenLayer ដល់ទៅ 100 លានដុល្លារ។

ប្រភព:

coindesk

bloomberg