គិតមកដល់ខែនេះមានការវិនិយោគលើគម្រោងគ្រ៊ីបតូដែលដឹកនាំដោយក្រុមហ៊ុនវិនិយោគមានចំនួនលុយដល់ទៅ 90 ពាន់លានដុល្លារ។
យោងតាមទិន្នន័យរបស់ The Block Research បានអោយដឹងថាមកដល់ខែនេះមានការដាក់ទុនពីសំណាក់ក្រុមហ៊ុនវិនិយោគធំទៅលើគម្រោងគ្រ៊ីបតូនានាមានទឹកប្រាក់រហូតដល់ទៅ 90 ពាន់លានដុល្លារ។ ក្នុងខែកុម្ភ:នេះមានការវិនិយោគធំៗដល់ទៅ 50 គម្រោងដែលជាមូលហេតុធ្វើអោយទឹកលុយឡើងរហូតដល់ 90 ពាន់លានដុល្លារគួរអោយដឹងផងដែរថា The Block Research បានចាប់ផ្តើមតាមដានចំនួនទឹកលុយដែលវិនិយោគជាមួយគ្រ៊ីបតូតាំងពីឆ្នាំ 2017។ នៅក្នុងឆ្នាំ 2024 នេះកើតមានការវិនិយោគដល់ទៅ 230 ឡើកដែលមានចំនួនទឹកលុយដល់ទៅ 1.3 ពាន់លានដុល្លារ។ ហើយការវិនិយោគភាគច្រើនកើតមានទៅលើគម្រោងទាក់ទងនឹង Defi, infrastructure, NFTs/Gaming និង Web3។ ក្រុមហ៊ុនដូចជា Animoca brands, Polychain Capital, Framework Venture និង Shima Capital ក៏បានដាក់ហ៊ុនវិនិយោគយ៉ាងសកម្មផងដែរជាគម្រោងគ្រ៊ីបតូនានា។ ក្នុងខែនេះមានការវិនិយោគធំមួយគឺការវិនិយោគរបស់ Tether, អ្នកចូលរួមបង្កើត Solana លោក Anatoly Yakovenko បានវិនិយោគចំនួន 25 លានដុល្លារទៅលើក្រុមហ៊ុនទូទាត់គ្រ៊ីបតូតាមទូរស័ព្ទដែលមានឈ្មោះថា Oobit។
កាក់ UNI របស់ Uniswap បានឡើងថ្លៃយ៉ាងខ្លាំងដែលតម្លៃនៅពេលនេះគឺ 12$។ ការឡើងថ្លៃរបស់កាក់ UNI គឺដោយសារក្រុមការងាររបស់ Uniswap បានដាក់សំណើរមួយទាក់ទងនឹងការចែករង្វាន់ដល់អ្នកដែលបានមានកាក់ UNI ហើយយកទៅ Staked និង delegated កាក់ទាំងនោះនៅក្នុង Uniswap នៅពេលមានដំណឹងបែបនេះវាក៏បានធ្វើអោយអ្នកវិនិយោគនាំគ្នាទិញកាក់ UNI ក្នុងគោលបំណងចង់បានរង្វាន់តែយ៉ាងណាក៏ដោយក៏សំណើរនេះគឺកំពុងត្រូវបានបោះឆ្នោតជាមុនសិនបើមានការបោះឆ្នោតយល់ព្រមឈ្នះនោះទើប Uniswap អាចដាក់អោយប្រើនៅគោលការណ៏ថ្មីនេះ។
ប្រភព: