Grok ជាកាក់ MemeCoin ដែលយកឈ្មោះពី AI របស់ Elon Musk

បញ្ចាក់: នេះមិនមែនជាដំបូន្មានក្នុងការវិនិយោគហើយក៏អត់ណែនាំអោយវិនិយោគជាមួយកាក់បែបនេះដែរ។

ថ្មីៗនេះលោក Elon Mosk បានបញ្ចេញ AI មួយដែលមានឈ្មោះថា GROK។ក្រោយពេលចេះសេវាកម្មAI នេះភ្លាមមិនបានប៉ុន្មានថ្ងៃស្រាប់តែមានជនឆ្លៀតឱកាសបានបង្កើតកាក់មួយដែលមានឈ្មោះថា Grok ដែលជាឈ្មោះរបស់សេវាកម្ម AI លោក Elon Musk។បន្ទាប់មកអ្នកវិនិយោគផ្សេងៗនាំគ្នាបុកទិញរហូតធ្វើអោយតម្លៃក្នុងទីផ្សាររបស់កាក់នេះឡើងដល់ 160 លានដុល្លារក្នុងរយ:ពេលត្រឹមតែ 8 ថ្ងៃ។តម្លៃរបស់វាធ្លាប់ឡើងដល់ 0.025$ ហើយក៏ធ្លាក់មកវិញ 50% នៅ 0.012។សព្វថ្ងៃសាច់ប្រាក់ក្នុង Uniswap របស់កាក់នេះគឺមានចំនួនតិចដែលមានការបារម្ភថាតម្លៃរបស់វាអាចធ្លាក់ខ្លាំង។

ក្រុមហ៊ុនជួញដូរគ្រ៊ីបតូ Bitget បានរំសាយគម្រោងដាក់ស្នើរបើកនៅហុង កុងហើយព្រមទាំងប្រកាសអោយអ្នកវិនិយោគដក់កាក់ពួកគេអោយបានមុនថ្ងៃទី 13 ខែ ធ្នូនេះផងដែរ។

កាក់ XRP បានឡើងថ្លៃខ្លាំងកាលពីម្សិលមិញដោយសារតែមានពត៏មានថា BlackRock បានស្នើរបើកផ្តល់សេវាកម្មXRP ETF តែការពិត BlackRock មិនបានស្នើរនោះទេដែលធ្វើអោយកាក់ XRP បានធ្លាក់ថ្លៃមកវិញ។

ក្រុមហ៊ុនហ្គេមហុង កុង Boyaa ទិញកាក់ BTC ចំនួន 45 លានដុល្លារដើម្បីជាទ្រព្យសម្បត្តិតម្កល់របស់ក្រុមហ៊ុនខ្លួន។

ប្រភព:

CoinmarketCap