Binance ត្រៀមList កាក់ថ្មីចំនួន 13 នេះក្នុង Binance Japan

Binance តាមប្រទេសនីមួយៗគឺមិនដូចគ្នាទេព្រោះ Binance ត្រូវគោរពតាមច្បាប់របស់ប្រទេសនីមួយដូចសព្វថ្ងៃ Binance ប្រទេសជប៉ុនមានកាក់លក់ត្រឹមតែ 34 កាក់ប៉ុណ្ណោះ។ហើយថ្ងៃនេះ Binance ប្រកាសថានឹងList កាក់ចំនួន 13 ទៀតនៅជប៉ុនកាក់ទាំងនោះមានដូចជា: Hedera Hashgraph (HBAR), Near Protocol (NEAR), Optimism (OP), Immutable X (IMX), Arbitrum (ARB), The Graph (GRT), Render Token (RNDR), Decentraland (MANA), EOS (EOS), GALA (GALA), ApeCoin (APE), Klaytn (KLAY) និង Lisk (LSK)។ Binance ត្រៀមនឹងបើកអោយTrade នៅថ្ងៃទៅ 24 ខែវិច្ឆិកានេះ។លោក Takeshi Chinoដែលជាថ្នាក់ដឹកនាំទូទៅ Binance ជប៉ុនបានអោយដឹងថានេះជាជំហានធំមួយឆ្ពោះទៅកាន់ការបើកផ្តល់សេវាកម្មអោយគ្រប់ 100 កាក់។

Binance Labs បានប្រកាសពីការវិនិយោគរបស់ខ្លួនជាមួយគម្រោងកាក់ Arkham (ARKM) ដែលជា Blockchain ធ្វើអំពីData ស្រដៀងគ្នាទៅនឹង Nansen។ Arkham គឺជាគម្រោងទី 32 ដែល Binance Labs បានវិនិយោគជាមួយ។

វេបជួញដូរគ្រ៊ីបតូ OKX ដែលកំពុងឈរលំដាប់លេខ 6 បានបញ្ចេញនៅ Blockchain Layer 2 មានឈ្មោះថា X1 ដែលជា Blockchain Layer2 របស់ Polygon ហើយយកកាក់ OKB ជាកាក់ដើម្បីបង់ហ្គេស Fee។មកដល់សព្វថ្ងៃ Crypto Exchange ចាប់ផ្តើមបង្កើត Blockchain របស់ខ្លួនឯងដូចជា Coinbase មាន BASE, Bybit មាន Mantle និង Kraken កំពុងតែមានគម្រោងផងដែរ។

ប្រភព:

theblock

Leave a Reply

Your email address will not be published.