Binance កំពុងតែជួបគូរប្រជែងដណ្តើមតំណែងជា ក្រុមហ៊ុនជួញដូរគ្រ៊ីបតូដ៏ធំជាងគេក្នុងលោក

បើនិយាយអំពីក្រុមហ៊ុនជួញដូរគ្រ៊ីបតូធំជាងគេគឺយើងតែងតែនឹកឃើញពី Binanceហើយការពិតណាស់សព្វថ្ងៃ Binance នៅតែជាក្រុមហ៊ុនជួញដូរគ្រ៊ីបតូដ៏ធំក្នុងលោក។ប៉ុន្តែមួយរយ:ចុងក្រោយនេះមានក្រុមហ៊ុនជួញដូរគ្រ៊ីបតូយ៉ាងច្រើនកំពុងដណ្តើមអតិថិជនរបស់ Binance។តាមទិន្នន័យគ្រ៊ីបតូបានអោយដឹងថា Binance គ្រប់គ្រងភាគរយជួញដូរ 51.2% នៃការជួញដូរក្នុង CEX សរុបនៅចន្លោះ ថ្ងៃទី 17 ខែតុលា ឆ្នាំ 2022 ទៅ 17 ខែ តុលាឆ្នាំ 2023 តែតួលេខនេះបានស្រុកចុះរាល់សប្តាហ៏ដោយមកដល់ថ្ងៃនេះ Binance បានគ្រប់គ្រងការជួញដូរសរុបតែ 40.35% ប៉ុណ្ណោះ។ក្រុមហ៊ុនគ្រ៊ីបតូដែលកំពុងតែមកដណ្តើមតំណែង Binance មានដូចជា OKX (លេខ 2 សព្វថ្ងៃ), Bybit, Bitget, និង MEXC ជាដើមដែលភាគរយនៃការជួញដូរកំពុងតែកើនឡើង។Upbit, និង Coinbase មិនត្រូវបានរាប់បញ្ចូលដោយសារតែក្រុមហ៊ុននេះមិនមានផ្តល់សេវាកម្មលេង Derivative ឬ Future តែបើរាប់បញ្ចូលក្រុមហ៊ុនទាំងពីរនេះគឺឈរលេខ 2(Coinbase) និង លេខ 3(Upbit)។បើយើងទៅមើលចំនួនកាក់ដែលមានក្នុង Crypto Exchange ទាំងនេះវិញយើងឃើញថា Binance មានរក្សាកាក់របស់អ្នកវិនិយោគច្រើនជាងគេដែលមានរហូតដល់ 45% ដែលធ្លាប់មាន 50% កាលពីឆ្នាំមុន។

ចំនួនកាក់ USDT ចំនួន 4 ពាន់លានដុល្លារត្រូវបានបង្កើតក្នុងរយ:ពេលត្រឹមតែ 1 ខែវាជាសញ្ញាបញ្ជាក់ថាលុយកំពុងហូរចូលគ្រ៊ីបតូ។ជាទូទៅដើម្បីបង្កើតកាក់ USDT បានក្រុមហ៊ុន Tether ត្រូវតែមានទ្រព្យសម្បត្តិតម្កល់ហើយបើសិនជាមានតម្រូវការ USDT ច្រើននោះ Tether នឹងត្រូវបង្កើតកាក់ USDT បន្ថែមតាមតម្រូវការ។

ក្នុងត្រីមាសទី3 ក្រុមហ៊ុនវិភាគគ្រ៊ីបតូ Nansen បានអោយដឹងថា Polygon ជា Blockchain ដែលមានស្ថេរភាពខ្ពស់និងងាយស្រួលក្នុងការអភិវឌ្ឃន៏ក្នុង Blockchain មួយនេះដោយតួលេខនៃការប្រើប្រាស់ Blockchain នេះគឺនៅថេរបើទោះបីជាគ្រ៊ីបតូឡើងឬចុះក៏ដោយ។

អ្នកវិភាគគ្រ៊ីបតូដ៏ល្បីឈ្មោះម្នាក់ក្នុង X(Twitter) លោក Lark Davis បានអោយដឹងថាថ្ងៃអនាគតស្ថាប័នវិនិយោគអាចនឹងងាកទៅវិនិយោគជាមួយ Solana និង Chainlink។

ប្រភព:

cryptopotato