គ្រោះធ្ងន់សម្រាប់ទីផ្សារ NFT

NFT ធ្លាប់ជាទីផ្សារដ៏ធំមួយកាលពី2 ឆ្នាំមុនដោយមានការទិញលក់រូបស្វា(Apes), ក្បាលមនុស្ស(Punks), ដំុថ្ម(rocks) ជាដើមក្នុងតម្លៃរាប់លានដុល្លារ។ងាកមកមើលសព្វថ្ងៃដែលសូម្បីតែគ្រ៊ីបតូក៏ធ្លាក់ថ្លៃខ្លាំងដែរយើងសង្កេតឃើញថាការជួញដូរ NFT មានការធ្លាក់ចុះយ៉ាងខ្លាំងដោយ NFT ក្នុង​ Blockchain ដូចជា Ethereum, Polygon, Solana, Bitcoin ,BNB, និង Cardano ជាដើមមានការធ្លាក់ចុះ 10% ទៅ 45% ក្នុងរយពេល 30 ថ្ងៃចុងក្រោយមកនេះ។ខណ:ដែល NFT ក្នុង Blockchain ដូចជា Flow និង​ Mythos ពុំសូវជួបបញ្ហាទាក់ទងនឹងចំនួននៃការទិញលក់នោះទេ។

យោងតាមការស្រាវជ្រាវរបស់ dappGambl បានអោយដឹងថាភាគច្រើននៃ NFT គឺមិនមានតម្លៃនោះទេដោយ NFT ចំនួន​ 69,795 ក្នុងចំណោម NFT ចំនួន 73,257 គឺមានតម្លៃស្មើរសូន្យមានន័យថា95% នៃម្ចាស់ NFT កំពុងតែគ្រប់គ្រង NFT ដែលមានតម្លៃស្មើរសូន្យ។

credit: watcher

s&p 500 ក៏បានរកឃើញដូចគ្នាផងដែរដោយបានអោយដឹងថា NFT កំពូលទាំង 1,600 លែងមានអ្នកត្រូវការនិង18% ក្នុងចំណោមនោះគឺមិនមានតម្លៃទៀតនោះទេ។ដោយភាគនៃ NFT សព្វថ្ងៃគឺមានតម្លៃ 5$ ទៅ 100$តែប៉ុណ្ណោះ។ហើយភាគច្រើននៃ NFT គឺលក់មិនចេញតែម្តង។

ប្រភព :

watcher