Coinbase កំពុងចរចារទិញ FTX សាខាអុឺរ៉ុប

Coinbase គឺជាវេបសាយជួញដូរគ្រ៊ីបតូធំមួយនៅសហរដ្ធអាមេរិកដែលកំពុងតែពង្រីកខ្លួនចេញពីសហរដ្ធអាមេរិកដោយសារតែសហរដ្ធអាមេរិកចេញច្បាប់តឹងរឹងពេកទៅលើគ្រ៊ីបតូ។ Coinbase បានកំពុងចរចាដើម្បីទិញ FTX នៅអុឺរ៉ុបតែការចរចាដូចជាមិនដែលចប់សោះ។Coinbase មានបំណងទិញ FTX អុឺរ៉ុបដោយសារតែក្រុមហ៊ុន FTX បានក្ស័យធនហើយ FTX នៅអុឺរ៉ុបមួយនេះអាចរកចំណេញបានច្រើនពីសេវាកម្ម Derivative ឬ ហៅថា Future។នៅអុឺរ៉ុបមានក្រុមហ៊ុនជាច្រើនដែលទទួលបានសិទ្ធិបើកផ្តល់សេវាកម្ម derivatives តែមានក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិបើក Perpatual Future នោះគឺ FTX នេះឯង។ មិនមែនមានតែ Coinbase មួយទេដែលចង់ទិញ FTX សូម្បីតែ Crypto .com ក៏មានបំណងចង់ទិញ FTX ផងដែរ។គួរអោយដឹងផងដែរថា Coinbase សព្វថ្ងៃមានរក្សាទុកកាក់ BTC ដល់ទៅ 25 ពាន់លានដុល្លារ។

Polkadot មានគម្រោងនឹងគាំទ្រ Parachain អោយដល់ 1,000 ដែលពីមុនគម្រោងនេះគាំទ្រតែ 100 ទេ។parachains គឺជា Blockchain តូចៗដែលភ្ជាប់គ្នាទៅវិញទៅមកដោយប្រើប្រាស់បច្ចេកវិទ្យារបស់ Polkadot។

Bybit ត្រូវសម្រេចចិត្តផ្អាកផ្តល់សេវាកម្មក្នុងចក្រភពអង់គ្លេសបន្ទាប់ពីមានការចេញច្បាប់បន្ថែមពីចក្រភពអង់គ្លេសដោយចាប់តាំងពឺថ្ងៃទី 1 តុលានេះតទៅអតិថិជនក្នុងចក្រភពអង់គ្លេសនឹងមិនអាចបង្កើតបញ្ជីប្រើប្រាស់ថ្មីបានទៀតទេ។ហើយអតិថិជនចាស់នឹងមិនអាចដាក់លុយឬបញ្ជាលេងFuture បានទៀតទេចាប់តាំងពីថ្ងៃទី 8 ខែ តុលានេះតទៅ។

ក្រុមហ៊ុនបង្កើតឧបករណ៏ជីកកាក់ Bitmain បានសហការជាមួយក្រុមហ៊ុនជីកកាក់ដែលបានក្ស័យធនទៅហើយឈ្មោះ Core Scientific ដើម្បីពង្រីកទ្រព្យសម្បត្តិរបស់់ខ្លួនបើកផ្តល់ជូននូវសេវាកម្មជីកកាក់បន្ថែម។ក្រុមហ៊ុន Bitmain ត្រៀមនឹងលក់ឧបករណ៏ជីកកាក់ BTC ចំនួន 27,000 ដើម្បីដូរជាលុយចំនួន 23 លានដុល្លារនឹងភាគហ៊ុនរបស់ Core Scientific ដែលមានតម្លៃចំនួន 53.9 លានដុល្លារ។

ប្រភព:

Coindesk

Cointelegraph