ក្រុមហ៊ុន Sequoia Capital ចេញមកសុំទោសអ្នកវិនិយោគក្រោយក្រុមហ៊ុនខ្លួនខាតលុយអស់ 150 លានដុល្លារជាមួយ FTX

ក្រុមហ៊ុន Sequoia Capital partners បានចេញមកសុំទោសអ្នកវិនិយោគក្រោយពេលបានខាតលុយចំនួន 150 លានដុល្លារជាមួយនឹងការវិនិយោគជាមួយក្រុមហ៊ុន FTX។

កាលពីថ្ងៃអង្គារកន្លងមកនេះក្រុមហ៊ុន Sequoia partners បានប្រកាសប្រាប់អ្នកវិនិយោគថាក្រុមហ៊ុននឹងធ្វើការស្រាវជ្រាវអោយបានល្អិតល្អន់ជាងនេះមុននឹងធ្វើបន្តធ្វើការវិនិយោគនៅថ្ងៃអនាគត ហើយ ពួកគេបានទទួលកំហុសថាពួកគេបានគិតខុសជាមួយCEO របស់ FTX លោក Sam Bankman-Fried រហូតធ្វើអោយក្រុមហ៊ុនខាតលុយអស់យ៉ាងច្រើន។ក្នុងការប្រកាសនេះផងដែរ Sequoia Partners ក៏បានអោយដឹងផងដែរថាពួកគេនឹងមានក្រុមហ៊ុនត្រួតពិនិត្របញ្ជីចំនួន 4 ដើម្បីត្រួតពិនិត្រទិន្នន័យហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Startup ដែលខ្លួនកំពុងតែធ្វើការវិនិយោគជាមួយ។

ក្រុមហ៊ុន Sequoia Capital បានផ្តាច់ការវិនិយោគជាមួយក្រុមហ៊ុន FTX ដែលបានប្រកាសក្ស័យធនកាលពីថ្ងៃទី 11 កន្លងមកនេះហើយ។ក្រុមហ៊ុន FTX នៅជំពាក់លុយក្រុមហ៊ុនវិនិយោគធំៗចំនួន 50 ដែលគិតជាលុយប្រមាណ 3.1 ពាន់លានដុល្លារ។

ប្រភព: https://www.theblock.co/post/189301/sequoia-capital-apologizes-to-investors-after-150-million-ftx-loss-wsj