មកស្គាល់ពីគម្រោងកាក់ HOOK ដែល Binance កំពុងដាក់ចូល Lauchpad

មិនមែនជាដំបូន្មានក្នុងការវិនិយោគ។

មុននឹងទៅស្គាល់ពីគម្រោងកាក់ HOOK អ្នកដែលមានកាក់ BNB ចង់ទៅទិញកាក់នេះនៅថ្ងៃដំបូងក្នុងBinanceអាចទៅដាក់ Stake ក្នុង Binance Launch pool បានតាមតំណនេះ។ កាលបរិច្ឆេទនៃការចូលរួម Lauch pool នេះគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ 01 ខែធ្នូ ឆ្នាំ 2022​ វេលាម៉ោង 7 ព្រឹក។ ការចូលរួម Lauch Pool នេះគឺអ្នកទាំងអស់គ្នាអាចទិញកាក់ HOOK បានក្នុងតម្លៃ 0.1 USD/Hook គិតជាកាក់ BNB។ Launch Pool នេះនឹងលក់កាក់ HOOK សរុបចំនួន 500,000,000 HOOK ឬ 2,500,000 USD ដែលក្នុងម្នាក់អាចមានសិទ្ធិទិញបាន 150,000 HOOK ឬ 15,000 USD។ ត្រូវមានកាក់ BNB យ៉ាងតិច 0.1 BNB ទើបអាចមានសិទ្ធិចូលរួម Launchpad នេះបាន។

សម្រាប់ថ្ងៃ Preparatio Period (ថ្ងៃនេះ ដល់ ថ្ងៃ ០១ ខែធ្នូ) Binance នឹងចាប់ផ្តើមគណនាកាក់ BNB របស់អ្នកដែលមានក្នុង Spot, Margin, Binance Crypto Loans Collateral , Simple earn,Sub-Accounts, future,BNB Vault Accoun,launchpool, Binance Funding Wallet,DeFi Staking Account ជារៀងរាល់មួយម៉ោងម្តង។

សម្រាប់ថ្ងៃ Subscription Period (ថ្ងៃទី ១ ខែធ្នូ ម៉ោង 1 ថ្ងៃត្រង់ ដល់ ម៉ោង 4 ល្ងាច) ជាថ្ងៃសំខាន់ដែលតម្រូវអោយអ្នកយកកាក់ BNB ទៅ Locked ដើម្បីទិញកាក់ Hook។

Calculation Period (ថ្ងៃទី ១ ខែធ្នូម៉ោង ៤ ល្ងាច ដល់ ថ្ងៃទី ១ ម៉ោង ៥ ល្ងាច) ជាពេលបិទ Subscription ហើយ Binance នឹងចាប់ផ្តើមគណនាថាតើអ្នកមានសិទ្ធិទិញកាក់បានចំនួនប៉ុន្មាន។

Final Token Distribution (ថ្ងៃទី ១ ខែធ្នូ ម៉ោង ៥ ល្ងាច) ជាថ្ងៃដែលអ្នកនឹងបានកាក់ HOOK យកទៅប្រើប្រាស់ឬលក់បានហើយកាក់ BNB ដែលមិនមានសិទ្ធិទិញកាក់ HOOK Binance នឹងវេរអោយអ្នកទាំងអស់គ្នាវិញ។

យើងមកស្គាល់ពីគម្រោងកាក់ HOOK ទាំងអស់គ្នា។ HOOK ជាប្រភេទToken ព្រោះវាពឹងផ្អែកទៅលើ Blockchain Binance Chain។ វាជាប្រភេទ Web3 Gamified Social Learning Platform។ គម្រោងនេះបានបង្កើត App របស់ខ្លួននឹងដាក់អោយប្រើនៅប្រទេស Indonesia និង Brazil ដែលមានឈ្មោះApp ថា Wild Cash ដែលជាប្រភេទApp ធ្វើ Quiz បានកាក់មកវិញ ហើយវាក៏មានMining game ផងដែរដែលអោយអ្នកប្រើប្រាស់បើក App ហើយ ចុចដើម្បី Mine កាក់ មានSocial Referral និង​មានមុខងារ Stake និង Swap ផងដែរ។ គម្រោងនេះមានកាក់សរុបចំនួន 500,000,000 HOOK ដែលPrivate Sale របស់វាគឺកាក់ Hook មានតម្លៃ 0.06 $ ទៅ 0.1 $។

សរុបមកគម្រោងនេះគឺដូចជាអត់មានអ្វីខុសពីគម្រោង Gamefi ផ្សេងដែលគ្នាយើងធ្លាប់លេងទេ។

ប្រភព: https://www.binance.com/en/support/announcement/introducing-the-hooked-protocol-hook-token-sale-on-binance-launchpad-6491cd5c4a9548cc9f8f5a40a31f1ec6