វិនិយោគិនសហរដ្ធអាមេរិកលោក Mark Cuban ត្រូវបានចោរលួចកាក់អស់870,000 $
លោក Mark Cuban គឺជាវិនិយោគិនដ៏ល្បីឈ្មោះរបស់សហរដ្ធអាមេរិកបានអោយដឹងថារូបលោកបានបាត់កាក់អស់ចំនួនគិតជាលុយដុល្លារប្រហែល 900,000 $ ដោយចោរបាប្រើវិធី Phising។Phising Attack គឺជាវិធីដែលចោរបន្លំបង្កើតជាវេបសាយ ឬ កម្មវិធីទូរស័ព្ទអោយដូចទៅជាមួយវេបសាយផ្លូវការហើយអោយជនរងគ្រោះដាក់ពត៏មានសំខាន់ដើម្បីចោរអាចយកពត៏មានទាំងនោះដើម្បីលួចទិន្នន័យរបស់អ្នកប្រើប្រាស់បាន។លោក Cuban បានអោយដឹងថារូបលោកបានដោនឡូតកម្មវិធី Metamask ក្លែងក្លាយបង្កើតដោយចោររួចបានដាក់ពាក្រសម្ងាត់ចូរពេលដាក់ចូលរួចរាល់ចោរមានសិទ្ធិស្មើររូបលោកដើម្បីដកកាក់ទាំងនោះបាន។រូបលោកក៏បានវេរកាក់ដែលយកបានមកវិញមួយចំនួនចូលក្នុង Coinbase ចំនួន 2 លាន USDC និងលក់កាក់ETH ទាំងអស់ដែលរូបលោកបានវេរ។
iToken (ពីមុនមានឈ្មោះថា Huobi Wallet) ត្រូវបានអតីតបុគ្គលិករបស់ Huobi ឬ HTX(ឈ្មោះថ្មី) លួច Private key របស់អ្នកប្រើប្រាស់មួយចំនួន។អតីតបុគ្គលិករបស់ Huobi បានលួចដាក់Trojan (មេរោគ)ចូលក្នុង iToken ដើម្បីធ្វើការលួចពាក្រសម្ងាត់និង Private key របស់អតិថិជនHuobi ដែលប្រើប្រាស់ iToken ដោយពួកគេបានបាត់កាក់គិតជាលុយអស់ប្រមាណ 1.39 លានដុល្លារ។ភ្នាក់ងារការពារសុវត្ថិភាព និង Refundyourcoin កំពុងធ្វើការអន្តរាគមន៏ដើម្បីយកកាក់ទាំងនោះមកវិញដែលមាននៅក្នុង Blockchain ដូចជា BTC, ETH, TRX និង XRP។
Justin Sun ដែលជាម្ចាស់ Crypto Exchange HTX បាន mint (បង្កើតកាក់) TUSD ចំនួន 815 លានកាក់ឬដុល្លារហើយក្រោយបានប្តូរទៅជា WSTUSDT និងវេរចូលក្នុង Defi Justlend។លោកបានអោយដឹងថាលុយទាំងនោះជាលុយផ្ទាល់ខ្លួនរបស់គាត់មិនពាក់ព័ន្ធជាមួយនឹង HTX នោះទេ។
BASE ជា protocol layer2 Ethereum បង្កើតដោយ Coinbase មាន Transaction ប្រចាំថ្ងៃនាំមុខ Blockchain layer2 2 ធំៗគឺ Optimism និង Arbitrum។
SEC បានដាក់ពាក្របណ្តឹងលើ Binace US ពាក់ព័ន្ធនឹងការមិនផ្តល់កិច្ចសហប្រតិបត្តិការជាមួយនឹងការសេុីបអង្គេត។
ប្រភព: