Blockchain BASE បានដណ្តើមតំណែង OP Mainnet

BASE គឺជា Blockchain Layer2 ក្នុង Ethereum ដែលបង្កើតដោយគ្រ៊ីបតូ Exchange ល្បីមួយឈ្មោះ Coinbase។គម្រោងនេះទើបតែបើក Mainnet បានប៉ុន្មានខែមកនេះសព្វថ្ងៃមានការវេរកាក់ចូលក្នុង Blockchain នេះដើម្បីចូលរួមលេង DAPP ផ្សេងៗយ៉ាងច្រើនរហូតធ្វើអោយគម្រោងនេះឈរលំដាប់លេខ 3 ផ្នែកចំនួនលុយវេរចូលច្រើនបំផុតរបស់ Layer2 ក្នុង Ethereum។

Base មានចំនួនកាក់វេរចូលគិតជាលុយសរុប 1.7 ពាន់លានដុល្លារ កើនដល់ទៅ 20% គិតតាំងពីដើមខែឧសភា។គម្រោង Base នេះចាប់ផ្តើមបើកអោយប្រើប្រាស់ដំបូងក្នុងខែ សីហា ឆ្នាំ 2023។

សព្វថ្ងៃ BASE នៅក្រោមតែគម្រោង Arbitrum ដែលមាន TVL: 3.81 ពាន់លានដុល្លារ, Blast មាន TVL : 2.26 ពាន់លានដុល្លារ។គម្រោង BASE បានយកឈ្នះគម្រោង Optimism – OP ហើយបានដណ្តើមតំណែងជា Blockchain ដែលធំជាងគេបំផុតក្នុង Superchain ដែលប្រើប្រាស់បច្ចេកវិទ្យា OP Stack។

គម្រោង DEX ក្នុង Base ឈ្មោះ Aerodrome មានចំនួនលុយ TVL ដល់ទៅ 714 លានដុល្លារដែលមាន Uniswap តាមពីក្រោយគឺ 312 លានដុល្លារ។

គម្រោង Layer2 ក្នុង Ethereum ធំៗដូចជា Arbitrum, Blast, Base និង OP Mainnet គឺប្រើបច្ចេកទេស Optimistic rollups ដែលវាធ្វើប្រតិបត្តិការវេរកាក់នៅពីក្រៅ Blockchain Ethereum ហើយរក្សាទុកទិន្នន័យនៃការវេរកាក់នោះចូលក្នុង Blockchain Ethereum នៅពេលកំណត់ណាមួយដែលជាមូលហេតុធ្វើអោយវាអាចទទួលការវេរកាក់បានច្រើននិងអស់ Gas fee ថោក។ជាមួយ Optimistic rollups គឺវាចាត់ទុកការវេរកាក់ទាំងអស់គឺត្រឹមត្រូវហើយវានឹងត្រួតពិនិត្រតែពេលដែលមានអ្នកផ្តល់ពត៏មានថាមានអ្នកក្លែងបន្លំបង្កើត Transaction បោកប្រាស់ក្នុង Blockchain ខ្លួនហើយបើសិនជាវាត្រួតពិនិត្រទៅគឺពិតជាមានអ្នកក្លែងបន្លំពិតមែនវាគឺនឹងធ្វើការបង្វិល Transaction ទាំងនោះត្រឡប់ក្រោយវិញ។ Optimistic rollups គឺផ្ទុយគ្នាស្រឡះជាមួយបច្ចេកវិទ្យា zero-knowledge rollups ដែលប្រើប្រាស់ដោយ Blockchain Layer2 ដូចជា zkSync, Linea និង Scroll ដែលវាត្រួតពិនិត្រនិងបញ្ជាក់ថា Transaction នោះគឺពិតជាត្រឹមត្រូវជាមុនៗនឹងដំណើរការត។

ប្រភព: theBlock