Robinhood ប្រកាសទិញ Bitstamp នៅចក្រភពអង់គ្លេសក្នុងតម្លៃ 200 លានដុល្លារ
Robinhood បានប្រកាសពីគម្រោងទិញ Crypto Exchange Bitstamp នៅចក្រភពអង់គ្លេសក្នុងតម្លៃ 200 លានដុល្លារជាលុយសុទ្ធ។យុទ្ធសាស្ត្រនេះគឺ Robinhood កំពុងតែពង្រីកខ្លួនចូលទីផ្សារលោក និងអូសទាញអ្នកប្រើប្រាស់ស្ថាប័នចូលមកវិនិយោគជាមួយខ្លួន។ ការទិញនេះនឹងត្រូវបានបញ្ចប់នៅក្នុងត្រីមាសទីមួយឆ្នាំ 2025។ គួរអោយដឹងថាកន្លងមក Robinhood មានតែនៅសហរដ្ធអាមេរិកទេ។
Bitstamp បានបង្កើតនៅឆ្នាំ 2011 ដែលជាក្រុមហ៊ុនជួញដូរគ្រ៊ីបតូស្របច្បាប់ធំជាងគេនៅអ៊ឺរ៉ុប។វាផ្តល់សេវាកម្មជួញដូរកាក់គ្រ៊ីបតូចំនួន 85 ប្រភេទរួមទាំងផ្តល់សេវាកម្មកម្ចី និង Staking ដល់ស្ថាប័នវិនិយោគទៀតផង។ Bitstamp មានលិខិតសុំច្បាប់ជាផ្លូវការជាង 50 ក្នុងលោក។
ជាមួយការទិញនេះ Robinhood រំពឹងថាពួកគេអាចនឹងប្រកួតជាមួយ Crypto Exchange ផ្សេងៗទៀតជាពិសេសគឺ Coinbase។
ប្រភព: Watcher