គម្រោងកាក់ LTC បានធ្វើការ Halving រួចរាល់

Halving គឺជាព្រឹត្តិការណ៏កាត់រង្វាន់នៃការបង្កើត block ថ្មី។ Litecoin ដែលមានកាក់ LTC គឺជាកាក់ដែលបានចម្លងពី BTC បានធ្វើការ Halving សម្រាប់គម្រោងរបស់ខ្លួនរួចរាល់នៅថ្ងៃនេះជាមួយនឹងការ Halving នេះរង្វាន់ក្នុងការបង្កើត Block ថ្មីរបស់ Litecoin នឹងចុះនៅ 6.25 LTC ក្នុងមួយ Block។សម្រាប់តម្លៃរបស់កាក់នេះវិញគឺមិនទាន់ឃើញផ្លូវថានឹងថ្លៃនោះទេបើគិតតាំងពីឆ្នាំ 2022 មានតម្លៃ 110$ មកដល់ថ្ងៃនេះមានតម្លៃ 87$។ចំនួនកាក់ LTC ដែលមានក្នុងទីផ្សារគឺមានចំនួន 73.5 លានកាក់ហើយធ្លាប់ឡើងដល់ 84 លានកាក់និងការទិញលក់ប្រចាំថ្ងៃគឺ 1.14 ពាន់លានដុល្លារ។

ក្រុមហ៊ុន Consensys ដែលជាក្រុមហ៊ុនបង្កើត Metamask ត្រូវបានអ្នកវិនិយោគមួយរូបដែលមានឈ្មោះថា Joel Dietzប្តឹងដោយចោទថា Consensys បានលួចកម្មសិទ្ធិបញ្ញាក្នុងការបង្កើតកាបូបដាក់កាក់ឌីជីថលរបស់ខ្លួន។លោក Dietz បានប្តឹង ​Consensys នៅក្នុងតុលាការកាលីហ្វ័រញ៉ាពីរឿងនេះ។លោក Dietz បានបង្កើតគម្រោងកាបូបឌីជីថលរបស់ខ្លួននៅឆ្នាំ 2014 ដែលមានគម្រោងឈ្មោះថា Vapor ហើយលោកបានជួលបុគ្គលម្នាក់ដែលមានឈ្មោះថា Aaron Davis អោយមកបង្កើតគម្រោងនេះ។ក្រោយមកនៅឆ្មាំ 2015 លោក Aaron ក៏បានលាឈប់ហើយទៅបង្កើតកាបូបឌីជីថលដោយខ្លួនឯងជាមួយ Dan Finlay ។ក្រុមហ៊ុន Consensys បានចេញមកថា Aaron Davis និង Dan Finlay ជាអ្នកចូលរួមបង្កើតតែប៉ុណ្ណោះនៅក្នុងឆ្នាំ 2016។

ប្រភព:

តំណ