គម្រោង Blockchain Base របស់ Coinbase នឹងត្រូវបានដាក់អោយប្រើជាសាធារណ:នៅសប្តាហ៏ក្រោយ

នៅថ្ងៃទី 9 ខែ សីហាខាងមុខអ្នកប្រើប្រាស់នឹងអាចដាក់ប្តូរកាក់ETH មកកាន់ Blockchain base បាន។ Blockchain Base បានបង្កើតដោយក្រុមហ៊ុន Crypto Exchange មួយដែលមានឈ្មោះថា Coinbase ជា Crypto Exchange ដែលមានឈ្មោះល្បីនៅសហរដ្ធអាមេរិកនិងកំពុងពង្រីកខ្លួនទៅប្រទេសផ្សេងៗទៀត។ Base ប្រើប្រាស់បច្ចេកវិទ្យា OP Stack ដែលជាបច្ចេកវិទ្យាពង្រីក Blockchain Ethereumឬ Layer2។ Base បានដាក់អោយប្រើសម្រាប់អ្នកអភិវឌ្ឃន៏តាំងពីខែកក្កដាដើម្បីធ្វើការតេស្តសាកល្បងហើយអាទិត្រក្រោយនេះ Base នឹងដាក់អោយសាធារណ:ជនបានប្រើប្រាស់បានយ៉ាងទូលំទូលាយ។

ជាមួយនឹងការដាក់អោយប្រើនេះ Coinbase ក៏មានព្រឹត្តិការណ៏ចែក NFT ផងដែរដែលមានឈ្មោះថា Onchain Summer សិល្បករអាចបង្កើត ​NFT ដាក់លក់ក្នុង Blockchain Base បាន។ក្រុមហ៊ុនដែលបានចូលរួមជាមួយ Base ក្នុងការបង្កើត NFT មានដូចជា Coca Cola, gaming powerhouse Atari, និង ​Opensea។កាលពីសប្តាហ៏មុនមានចំនួនទឹកលុយ 68លានដុល្លារបានវេរមកកាន់ Blockchain Base រួចមកហើយ។

ប្រភព: Coindesk