អ្នកវិនិយោគអាចយកកាក់ SHIB ទៅទិញមាសបាន

កាក់ ​meme coin ឈ្មោះ Shiba Inu (SHIB) បានផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងនៅប្រទេសឥណ្ឌាក្រោយពេលដែលវាបានដាក់អោយប្រើគម្រោង Shibarium ដែលមានចំនួន Transaction បានឡើងដល់ទៅ 4,618,856 និងមានចំនួន Wallet ដល់ទៅ 14,061,589 ហើយ។ថ្មីៗនេះក្រុមហ៊ុនទូទាត់សាច់ប្រាក់ជាគ្រ៊ីបតូឈ្មោះ Bitpay បានដាក់អោយទូទាត់ប្រាក់ជាកាក់ Shib ដើម្បីជួញដូរមាស។ដោយអ្នកវិនិយោគអាចយកកាក់គ្រ៊ីបតូដែលក្នុងនោះមានកាក់ Shib ផងដែរដើម្បីទៅទិញមាស ប្រាក់ និង ប្លាទីនពីហាងដែលទទួលទូទាត់លុយជាមួយBitpay ដែលមានដូចជាហាង APMEX, Bullion Exchange, និង JM Bullion។ Shib បានឈរឈ្មោះជាកាក់ដែលមានការទិញលក់ច្រើនជាងគេក្នុង Crypto Exchange ឈ្មោះ CoinSwitch។

ប្រភព:

https://www.cryptoglobe.com/latest/2023/04/shib-news-gold-purchases-shibarium-success-and-popularity-in-india/