Binance ត្រៀមបើក Launchpad សម្រាប់កាក់ EDU (Open Campus)

កាលពីថ្ងៃទី 21 កន្លងមកនេះ Binance បានប្រកាសពីការបើក Lauchpad សម្រាប់កាក់ EDU ដោយ Binance នឹងបើកអោយអ្នកដែលចាប់អារម្មណ៏ទិញកាក់ EDU អាចចូលSubscribe ដើម្បីបានសិទ្ធិទិញកាក់ EDU បាននៅថ្ងៃទី 28 ខែ មេសាវេលាម៉ោង 1 – 4 ល្ងាច។ដើម្បីអាច Suscribe បានអ្នកវិនិយោគត្រូវមានកាក់ BNB នៅក្នុងBinance ចាប់ពីថ្ងៃទី 23 ដល់ ថ្ងៃទី 28រួចBinance នឹងធ្វើការគណនាចំនួនកាក់ BNB ដែលពួកគេមានជារៀងរាល់ 5 ម៉ោងម្តងហើយដល់ថ្ងៃ Subscriptionគឺពួកគេអាចយកកាក់ BNB ដែលចង់យកមកទិញកាក់ EDU ទៅដាក់ Locked ហើយនៅវេលាម៉ោង 5 ល្ងាចថ្ងៃ 28ពួកគេនឹងដឹងថាពួកគេអាចទិញកាក់ EDU បានចំនួនប៉ុន្មាន។

និយាយអំពីកាក់ EDU – Open Campus

Open Campus គឺជាគម្រោងមួយដែលប្រើប្រាស់ Blockchainក្នុងវិស័យអប់រំដែលអនុញ្ញាត្តិអោយអ្នកដែលមានបំណងផ្តល់ការអប់រំ ក៏ដូចជាចំនេះដឹងអាចបង្កើតជាមេរៀនហើយអាចរកចំណូលបានពីវា។អ្នកប្រើប្រាស់អាចប្រើប្រាស់ Open Campus ដើម្បីរៀននឹងជួយដល់គ្រូបង្រៀនក្នុង Platform មួយនេះ។សព្វថ្ងៃ Open Campus មានផលិតផលមួយចំនួនរួចមកហើយដូចជា App TinyTap, No-code Game Creating Tool, Measurable Activities, Publisher NFT, និង NFT Management Dashboard។

កាក់ EDU មានចំនួនសរុប​ 1,000,000,000 EDU ដែលជាប្រភេទ Token នៅក្នុង ​​Binance chain – BEP-20។ការបែងចែកកាក់ និង លក់កាក់អាចមើលបានតាមរូបខាងក្រោម​។

ប្រភព:

https://research.binance.com/en/projects/open-campus