កាក់គ្រ៊ីបតូរាប់ពាន់ប្រភេទបានស្លាប់បាត់ទៅហើយបន្ទាប់ពីListលក់កាលពីប៉ុន្មានឆ្នាំចុងក្រោយ
យោងតាមទិន្នន័យរបស់ CoinGecko បានបង្ហាញអោយឃើញថាកាក់ប្រមាណជា 1,900 ប្រភេទដែលបានដាក់លក់កាលពីឆ្នាំ 2022 បានបរាជ័យបាត់ទៅហើយ។
CoinGecko គឺជា Platform ដែលរួបរួមទិន្នន័យរបស់កាក់គ្រ៊ីបតូថ្មីៗដែលបានដាក់លក់ហើយបើសិនជាកាក់នោះពំុមានសកម្មភាពឬការទិញលក់ក្នុងរយ:ពេល 2 ខែ CoinGecko នឹងរាប់កាក់នោះថាជាកាក់ដែលស្លាប់ – Dead coin ហើយនឹងត្រូវដកចេញពី Platform CoinGecko។មកដលពាក់កណ្តាលខែមីនាមានកាក់ដល់ទៅ 1,866 ក្នុងចំណោម 6,300 ដែលបានដាក់លក់ក្នុងឆ្នាំ 2022 ត្រូវបានដកចេញពី Platform CoinGeckoហើយបើគិតតាំងពីឆ្នាំ 2021 មកគឺមានដល់ទៅ 4,367 កាក់។ឆ្នាំ 2021 ត្រូវបានរាប់បញ្ចូលជាឆ្នាំមាសរបស់គ្រ៊ីបតូដោយមានចំនួនលុយហូរចូលពី 965 ពាន់លានដុល្លារទៅ 2.6 ពាន់ពាន់លានដុល្លារដោយហូរចូលទៅក្នុងកាក់ Meme Coin ដូចជា Dogecoin, និងកាក់ធំៗដូចជា ETH, BTC។
ការក្ស័យធនរបស់ក្រុមហ៊ុន និង គម្រោងគ្រ៊ីបតូធំៗកាលពីឆ្នាំមុនបានអោយដឹងថាទីផ្សារគ្រ៊ីបតូគឺបានធ្លាក់ការចាប់អារម្មណ៏ពីសំណាកអ្នកវិនិយោគ។សម្រាប់អ្នកដែលចង់វិនិយោគក្នុងគ្រ៊ីបតូត្រូវដឹងថាកាក់ Meme និង កាក់ថ្មីៗដែលទើបនឹងដាក់លក់ភាគច្រើនគឺត្រូវបានគេទិញដោយប្រើប្រាស់អារម្មណ៏ឬ FOMO – Fear Of Missing Out។
ប្រភព:
https://www.newsobserver.com/money/thousand-of-new-cryptos-fail-coingecko