រដ្ធាភិបាលសហរដ្ធអាមេរិកមានគម្រោងលក់កាក់ 41,000 BTC

យោងតាមរបាយការណ៏តុលាការសហរដ្ធអាមរិកបានអោយដែលប្រកាសនៅថ្ងៃទី 31 ខែ មីនា បានអោយដឹងថារដ្ធាភិបាលសហរដ្ធអាមេរិកបានលក់កាក់ BTC ចំនួន 9,861 BTC ឬ 215.7 លានដុល្លារកាលពីថ្ងៃទី 14 ខែ មីនា។

រដ្ធាភិបាលសហរដ្ធអាមេរិកមានគម្រោងនឹងលក់កាក់BTC ចំនួន 41,000ទៀតរបស់ពួកគេដែលបានរឹបអូសពីម្ចាស់វេបសាយខ្មៅSilk Road ដែលមានឈ្មោះថា Ross Ulbricht។ Silk Road គឺជាវេបសាយខ្មៅឬហៅថា Dark Web ដែលក្នុងវេបសាយនោះអ្នកប្រើប្រាស់អាចទិញអាវុធខុសច្បាប់ ថ្នាំញៀន និង ជួលអោយសម្លាប់មនុស្សផងដែរហើយការទូទាត់សាច់ប្រាក់គឺគិតជា BTC ដើម្បីកំុអោយប៉ូលីសដឹងថាពួកគេជានរណា។វេបសាយនេះត្រូវបានបិទអស់រយ: ពេល10 ឆ្នាំមកហើយៗអ្នកបង្កើតវាក៏ត្រូវបានចាប់ខ្លួនដោយសហរដ្ធអាមេរិកនៅឆ្នាំ 2013 ហើយមានទោសជាប់គុករយ:ពេល 2 ជីវិត។ពាក់ព័ន្ធនឹងរឿងនេះសហរដ្ធអាមេរិកបានចាប់ខ្លួនបុគ្គលម្នាក់ទៀតដែលមានឈ្មោះថា Zhong ដោយរូបលោកបានបោកយកកាក់ BTC ពីវេបសាយ Silk Road កាលពីឆ្នាំ 2012 ពេលចាប់រូបលោក សហរដ្ធអាមេរិកបានរុឹបអូសបានកាក់ BTC ចំនួន50,000 ពីផ្ទះរបស់ Zhong នៅឯ Georgia ក្នុងខែវិច្ឆិកា 2021។ការរុឹបអូសនេះគឺបានជាប់ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលបានចំនួនលុយច្រើនជាងគេបន្ទាប់ពីការរុឹបអូសមួយករណីទៀតនៅខែមករា ឆ្នាំ 2022 ពីករណីហ៊ែក Exchange Bitfinex ក្នុងឆ្នាំ 2016 ដែលរុឹបអូសបានដល់ទៅ 3.6 ពាន់លានដុល្លារ។

សរុបមកសហរដ្ធអាមេរិករុឹបអូសបាន BTC ចំនួន 51,352 BTC ហើយបានលក់ចំនួន 9,861 BTC និងនៅសល់ប្រមាណ 41,491 BTC ដែលមិនទាន់លក់។

ប្រភព:

https://cointelegraph.com/news/us-government-plans-to-sell-41k-bitcoin-connected-to-silk-road