គម្រោងកាក់ទាំងនេះបានឡើងថ្លៃបន្ទាប់ពី Ethereum ជិត

កាក់របស់គម្រោងដែលធ្វើទាក់ទងនឹងការដាក់ Ethereum ទៅ Stake ក្នុង Proof Of Stake បានចាប់ផ្តើមឡើងថ្លៃបន្ទាប់ពីមានការប្រកាសថ្ងៃដែល Ethereum នឹងធ្វើការបើកអោយ Unstake កាក់។គម្រោងដែលផ្តល់សេវាអោយអ្នកប្រើប្រាស់ Stake កាក់ Eth នោះរួមមាន Rocket Pool, Lido Finance និង Frax Finance ជាដើម។

សម្រាប់អ្នកអត់ដឹងថាតើអ្វីជាគម្រោងStake កាក់ Eth ក្នុង Proof Of Stake ខ្ញុំនឹងមកបកស្រាយអោយកាន់តែច្បាស់។គម្រោង Stake Eth ឬ​ Pooled Staking គឺជាគម្រោងដែលមាន Smart Contract ដើម្បីអោយអ្នកវិនិយោគមានកាក់មិនដល់ 32 Eth ដើម្បីក្លាយជា Validator node របស់ Ethereum ដោយខ្លួនឯងអាចចូលរួមដាក់កាក់របស់ពួកគេចូលក្នុងគម្រោងនោះដើម្បីអោយពួកគេរួបរួមកាក់ Ethនិងជួយក្នុងការ Stake អោយអ្នកប្រើប្រាស់។នៅពេលដែលអ្នកប្រើប្រាស់ដាក់កាក់ Eth របស់ពួកគេចូលទៅ Stake ពួកគេនឹងបានជាកាក់តំណាងមួយមកវិញដែលនៅពេលដែល Ethereumបើកអោយដកការ Stake ពួកគេអាចយកកាក់នោះទៅដកយកកាក់ Eth មកវិញធ្វើបែបនេះវាជួយអោយអ្នកវិនិយោគដែលមិនមានលុយគ្រប់គ្រាន់ និង មិនយល់ច្បាស់ពីការ run node ដើម្បីក្លាយជា Validator អាចចូលមក Stake ក្នុង Ethereum POS បានដូចអ្នកដែលមានជំនាញនិងលុយដ៏ទៃទៀតដែរ។តែគុណវិបត្តិរបស់វាគឹយើងត្រូវជឿជាក់ទៅលើគម្រោងទាំងនោះព្រោះលុយរបស់អ្នកគឺស្ថិតក្នុងដៃរបស់ពួកគេមិនមែននៅជាមួយអ្នក ឬ Blockchain Ethereum ទេ។

ខណ:ដែលមានការប្រកាស់ថ្ងៃដកកាក់ គម្រោង Pooled Staking ទាំងនោះស្រាប់តែទទួលបានការចំណាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាកអ្នកវិនិយោគដោយពួកគេគិតថានៅពេលដែល Eth បើកអោយ Unstake នឹងមានចំនួនអ្នកប្រើប្រាស់គម្រោងទាំងនោះកើនឡើងយ៉ាងខ្លាំងដូចជាកាក់ LDO ឡើងដល់ទៅ 18.6%, RPL ឡើង 13.3%និង FXS ឡើងដល់ទៅ 20.4% នៅថ្ងៃដែលប្រកាសកាលបរិច្ឆេទអោយដកកាក់។

ប្រភព:

https://decrypt.co/124812/ethereum-staking-tokens-shanghai-upgrade-gets-date