ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 20 កុម្ភ:

គណ:កម្មការមូលប័ត្រហុងកុង បានចេញសេចក្តីថ្លែងការមួយអនុញ្ញាត្តិអោយអ្នកវិនិយោគទូទៅអាចនឹងទិញកាក់គ្រ៊ីបតូដូចជា BTC, និង ETH ដើម្បីធ្វើការវិនិយោគបាន។សេចក្តីថ្លែងការនោះគឺអនុញ្ញាត្តិអោយអ្នកវិនិយោគទិញកាក់ដែលល្បីៗដូចជា ETH និង BTC ពីក្រុមហ៊ុនដែលបានសំុច្បាប់ត្រឹមត្រូវ ហើយ ក្រុមហ៊ុនវិនិយោគទាំងនោះត្រូវជួយអ្នកវិនិយោគទាក់ទងនឹងការគ្រប់គ្រងហានិភ័យ។

គម្រោងកាក់ HELIUM ដែលធ្វើទាក់ទងនឹងការចែកInternet តាម Blockchain នឹងធ្វើការប្តូរទៅប្រើប្រាស់ក្នុង Blockchain Solana នៅថ្ងៃទី 27 ខែមីនានេះ។ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់ប្រព័ន្ធ Proof Of Coverage និង ការបញ្ជូនទិន្នន័យរបស់គម្រោង Helium នេះទេ។

NFT Marketplace BLUR បានដណ្តើមតំណែង Opensea ហើយដោយបានដណ្តើមទីផ្សារដល់ទៅ 51.5% រីឯ Opensea មាន 32.1% រឿងមួយដែលធ្វើអោយBlur ដណ្តើមតំណែងបាននោះគឺ BLUR មិនបានយក Fee ពីអ្នកទិញនិងលក់ NFT និង មួយទៀតគឺការចែកកាក់ជា Airdrop ដល់អ្នកទិញនិងលក់ក្នុង Platform មួយនេះរហូតធ្វើអោយ Openseaសម្រេចចិត្តមិនគិតFee ដល់អ្នកទិញនិងលក់ដែរតែមានពេលកំណត់មួយ។

Binance ត្រៀមនឹងដកកាក់ AION, MIR, ANC មិនអោយមានការទិញលក់បន្តទៀតនៅថ្ងៃទី 27 ខែកុម្ភ: វេលាម៉ោង 4 ល្ងាច។

ប្រភព:

https://cointelegraph.com/news/helium-network-sets-migration-to-solana-for-march

https://watcher.guru/news/hong-kongs-sfc-looking-to-allow-bitcoin-ethereum-retail-trading