ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 03 ខែ កុម្ភ: ឆ្នាំ 2023

Youtuber ដ៏ល្បីឈ្មោះម្នាក់ឈ្មោះ Logan Paul និងគម្រោង CryptoZoo ត្រូវបានគេប្តឹងពាក់ព័ន្ធនឹងគម្រោង NFT ដែលបុគ្គលទាំងពីររូបនេះបានចូលរួមឃោសនា។ Logan Paul និង Cryptozoo បានឃោសនាប្រាប់អ្នកដែលបានទិញNFT ក្រុមខ្លូននឹងមានការចែកជូននៅសិទ្ធិពិសេសផ្សេងៗទៅកាន់អ្នកដែលមានNFT របស់ខ្លួនរហូតធ្វើអោយមានការចូលទិញគិតជាលុយគឺរាប់លានដុល្លារតែផ្ទុយមកវិញក្រុមរបស់ Logan Paul បាននាំគ្នា Rugpull (យកលុយរត់ដោយមិនបន្តគម្រោងនេះតទៅទៀត)។

គម្រោង DEFI មួយនៅក្នុង Blockchain Solana ឈ្មោះ Everlend បានប្រកាសបិទទ្វារដោយសារតែអត់មានចរន្ធលុយគ្រប់គ្រាន់នៅក្នុងគម្រោងរបស់ខ្លួន។

Platform Gamefi ឈ្នោះ GALA ដែលសព្វថ្ងៃមានគម្រោងបុត្រសម្ព័ន្ធដូចជា Gala Game, Gala Music, Gala Film, និង Vox មានគម្រោងបង្កើត Blockchain ខ្លួនឯងដែលមានឈ្មោះមិនទាន់ជាផ្លូវការថា GYRI ដោយនឹងយកកាក់ GALA ទុកជាកាក់បោះ Gas fee ផងដែរ។ក្នុងឆ្នាំថ្មីនេះGALA ត្រៀមបើកអោយGame របស់ខ្លួនចំនួន 12 និង មានGame កំពុងអភិវឌ្ឃន៏ចំនួនច្រើនជាង 30។

មហាសេដ្ធី Dubai បានបើកតូបសម្រាប់NFT ខ្លួនមានឈ្មោះថា FestexVerse ដែលអាចអោយអ្នកវិនិយោគ និង ចូលចិត្ត NFT អាចយក NFT របស់ខ្លួនមក Print 3d និង មកPrint លើសម្រាប់ប្រើប្រាស់របស់ខ្លួនបាន។

Metamask បានបើកមុខងារថ្មីដើម្បីការពារអ្នកប្រើប្រាស់ពីការបោកប្រាស់របស់ Hacker ដោយអ្នកប្រើប្រាស់អាចចុចចូលទៅ Privacy and Security Setting រួចចុចបើកមុខងារ Detect Phising ។

Binance បានចូលទិញភាគហ៊ុនរបស់ក្រុមហ៊ុន Exchange កូរ៉េខាងត្បូងឈ្មោះ Gopax ដើម្បីចូលទីផ្សារកូរ៉េខាងត្បូង។Binance បានក្លាយទៅជាអ្នកដែលមានភាគហ៊ុនច្រើនជាងគេនៅក្នុង Gopax បាត់ទៅហើយដោយមានការរាយការណ៏កាលពីកន្លងទៅថា Binance បានកាន់ភាគហ៊ុនក្នុង Gopax ដល់ទៅ 41%។

ប្រភព:

https://cointelegraph.com/news/binance-re-enters-south-korea-with-gopax-exchange

https://cointelegraph.com/turning-collections-into-merchandise-at-physical-stores

https://cointelegraph.com/news/logan-paul-and-cryptozoo-sued-in-class-action-lawsuit