ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 02 ខែ កុម្ភ: ឆ្នាំ 2023

កាលពីម្សិលមិញក្នុងកិច្ចប្រជុំរបស់ FED ហៅថា FOMC បានបញ្ចប់ទៅដោយរលូន។ដោយមានសេចក្តីសង្ខេបដូចតទៅ FED សម្រេចតម្លើងអត្រាការប្រាក់ +0.25%។​ ប្រធាន FED លោក Powell បានអោយដឹងថាលោកនៅតាមដានទិន្នន័យនៃចំនួនប្រជាជនមានការងារធ្វើបន្តទៀតដែលថ្ងៃស្អែកនេះនឹងមានការប្រកាសតួលេខនៃអ្នកមានការងារធ្វើ។លោកបានបន្តថាអតិផរណាចាប់ផ្តើមអន់ហើយតែបើនិយាយថាយើងបានយកឈ្នះអតិផរណាវាហាក់ដូចជាលឿនពេក។បើសិនជាអតិផរណាវាបានធ្លាក់ចុះពិតមែន FED នឹងតម្លើងអត្រាការប្រាក់មិនអោយលើស 5% ដូចដែលរូបលោកធ្លាប់បាននិយាយទេ។

ក្រុមហ៊ុនជីកកាក់គ្រ៊ីបតូ Core Scientist សម្រេចចិត្តខ្ចីលុយធនាគារB.Riley ចំនួនទឹកលុយ 70 លានដុល្លារដើម្បីឈរជើងបន្តទៀតជំនួសអោយការប្រកាសក្ស័យធន។កម្ចីនេះអាចជួយអោយក្រុមហ៊ុននេះឈរជើងបន្តទៀតបាន 15 ខែ។

គម្រោងDefi BonqDAO ត្រូវបានចោរលួចកាក់គិតជាលុយបានចំនួន 120 លានដុល្លារ។គម្រោង BonqDAO បានប្រើ Oracle Protocol ហើយចោរបានទៅវាយប្រហារ Oracle របស់គម្រោង BonqDAO ដើម្បីទៅកែតម្លៃនៃកាក់ AllianceBlock Token។

Facebook Metaverse បានខាតលុយបើរួមទាំងអស់គឺ 13.7 ពាន់លានដុល្លារហើយតែវានៅតិចជាងការរំពឹងទុករបស់អ្នកវិនិយោគដែលធ្វើអោយហ៊ុនរបស់ Facebook ឬ Meta នៅតែឡើងរហូតដល់ទៅ 27%។

ក្រុមហ៊ុនកម្ចីគ្រ៊ីបតូ Celsius ដែលបានប្រកាសក្ស័យធនចាប់ផ្តើមបើកអោយអ្នកវិនិយោគដែលមានសិទ្ធិដកកាក់អាចដកកាក់ឬលុយរបស់ខ្លួនបានហើយ។

ប្រភព:

https://www.cnbc.com/2023/02/01/live-updates-fed-rate-hike-february.html