ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 27 ខែ មករា ឆ្នាំ 2023
Hashrate របស់ Bitcoin បានឡើងដល់ចំនុចខ្ពស់បំផុតម្តងទៀត។តើអ្វីជា Bitcoin Hashrate? វាគឺជាអត្រានៃការគណនាស្វែងរកលេខកូដសម្ងាត់ក្នុងមួយវិនាទី។ជាទូទៅ Hashrate ត្រូវបានគេគិតជពាន់លាន ពាន់ពាន់លាន ពាន់ពាន់ពាន់លាន និង ច្រើនជាងនឹងទៀត ក្នុងមួយវិនាទី។ឧទាហរណ៏: បើ Hashrate របស់ BTC គឺ 1 ពាន់ពាន់លានក្នុងមួយវិនាទីមានន័យថាសព្វថ្ងៃអ្នកដែលកំពុងជីកកាក់ BTC អាចគណនាស្វែងរកលេខសំងាត់(Hash) បានចំនួន 1 ពាន់ពាន់លានក្នុងមួយវិនាទី។យើងអាចនិយាយបានថាបើមានអ្នកជីកកាក់ BTC កាន់តែច្រើននោះវានឹងធ្វើអោយតួលេខ Hashrate កាន់តែច្រើនជាងមុនផងដែរ។ថ្ងៃនេះ BTC មានHashrate All Time High វាមានន័យថាចំនួននៃអ្នកជីកកាក់ BTC ក៏ច្រើនផងដែរ។
គណកម្មការមូលបត្ររបស់សហរដ្ធអាមេរិកបានបដិសេធការស្នើសុំបើកសេវាទទួលវិនិយោគទៅគ្រ៊ីបតូ Bitcoin ETF របស់ក្រុមហ៊ុនវិនិយោគ ARK និង 21Sharesដោយសារតែ SEC របស់សហរដ្ធអាមេរិកបានថាក្រុមហ៊ុន ARK និង 21Shares មិនអាចការពារការវិនិយោគរបស់អ្នកប្រើប្រាស់ឬអ្នកវិនិយោគបានពីការបោកប្រាស់ ក៏ដូចជាការឡើងចុះខ្លាំងនៃតម្លៃរបស់កាក់គ្រ៊ីបតូ។តែរឿងមួយដែលឆ្ងល់គឺ SEC ព្រមបើកភ្លើងខៀវអោយបើក Future Bitcoin ETF ទៅវិញដោយអោយសិទ្ធិក្រុមហ៊ុនផ្សេងៗបើកសេវាកម្មនេះ។គួរអោយដឹងផងដែរថាវាជាលើកទីពីរហើយដែល SEC បានបដិសេធ Ark។
ក្រុមហ៊ុន Ecommerce យក្សរបស់សហរដ្ធអាមេរិក Amazon ត្រៀមយក NFT មកដាក់ក្នុង Platform របស់ខ្លួននៅក្នុងខែមេសានេះ។យោងតាម One Source បានអោយដឹងថា Amazon អាចនឹងអោយអ្នកប្រើប្រាស់លេង Crypto Game រួចទទួលបាន NFT នៅពេលលេង។
ក្រុមហ៊ុន Porsche បានបិទការបង្កើត (Mint) NFT របស់ខ្លួនបន្ទាប់ពីអ្នកប្រើប្រាស់បានសម្តែងភាពមិនពេញចិត្តកាលពីថ្ងៃ 25 ខែ មករា កន្លងមកនេះ។អ្នកវិនិយោគមិនពេញចិត្តដោយសារតម្លៃនៃការ Mint គឺថ្លៃសម្រាប់ពួកគេដែលមានតម្លៃដល់ទៅ 0.911 ETH ក្នុងមួយNFT ហើយ មិនអាចយកទៅប្រើការអ្វីបាន។ NFT ក្នុង Collection នេះមានចំនួនសរុប7,500 NFT តែចំនួនដែលមានការផ្គត់ផ្គងក្នុងទីផ្សារសព្វថ្ងៃមានតែ 2,363 NFT ប៉ុណ្ណោះ និង មានចំនួនលុយនៃការទិញលក់គឺប្រមាណ 5 លានដុល្លារដែល NFT មានតម្លៃទាបបំផុតសព្វថ្ងៃគឺ 2.74 ETH និង NFT ដែលលក់ចេញក្នុងតម្លៃថ្លៃជាងគេគឺ 9.18 ETH។
លោក Roger Ver (Crypto Jesus) ដែលជាអ្នកផ្តល់ចំណេះដឹងBitcoin ដំបូងៗសព្វថ្ងៃលោកមកផ្តល់ចំនេះដឹងទៅលើBitcoin Cash វិញ ត្រូវបានក្រុមហ៊ុន Genesis ទារសំណងចំនួន 20.9 លានដុល្លារទាក់ទងនឹងលោកមិនបានបញ្ចប់ការ Trade Cryptocurrency Option របស់លោកជាមួយក្រុមហ៊ុន Genesis។ តែលោក Roger Ver បានបដិសេធមិនព្រមសងដោយលោកចោទថា Genesis មិនបានរាយការណ៏ពីទិន្នន័យហរិញ្ញវត្ថុអោយលោកតែបែរជាមកប្តឹងរូបលោកទៅវិញ។
ក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងការលក់ Clover ដែលសព្វថ្ងៃមានអ្នកប្រើប្រាស់ជាង 6 លាននាក់បានចាប់ដៃគូរជាមួយ Strike ដើម្បីយក BTC Lightning Network មកទូទាត់សាច់ប្រាក់។
ប្រភព:
https://blockworks.co/news/amazon-nft-marketplace-web3
https://cointelegraph.com/news/porsche-nft-trading-volume-nears-5m-despite-launch-woes-minting-halt