ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 26 ខែ មករា ឆ្នាំ​2023

ថ្ងៃនេះមកស្គាល់ម្ចាស់បំណុលរបស់ FTX ដែលភាគច្រើនជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមានដូចជា: Google, Apple, Meta, Microsoft, Netflix, Coinbase, Linkedin, Twitter និងក្រុមហ៊ុនគ្រ៊ីបតូដូចជា Chainalysis, Sky Mavis, Circle, Yuga Labs, Galaxy Digital ក៏ដូចជាក្រុមហ៊ុនពត៍មានដូចជា The New York Time, The Wall Street Journal, និង Coindesk។ភាគច្រើនក្រុមហ៊ុនទាំងនេះមិនសូវជាចូលចិត្តគ្រ៊ីបតូប៉ុន្មានទេតែនៅតែអោយលុយ FTX ខ្ចីទាល់តែបាន។

បញ្ជី Social Media របស់App វិនិយោគឈ្មោះ Robinhood ត្រូវបានចោរលួចយកទៅគ្រប់គ្រងហើយបានផុសបំផុសបំផុលអោយទៅវិនិយោគលើកាក់ Scam។បញ្ជី Social Media របស់ Robinhood មានអ្នកតាមដានចំនួន 1.6 លាននាក់។

Crypto Wallet របស់ Kevin Rose(KROVault) ដែលជាអ្នកបង្កើត NFT ឈ្មោះ Proof និង Moonbird ត្រូវបានគេហ៊ែកតាមរយ:ការបោកប្រាស់អោយWallet របស់គាត់ទៅ Sign នៅក្នុង​ Metamask ដោយមានការបាត់បង់លុយអស់ជិត 2 លានដុល្លារ។

ក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូ Blockfi ដែលបានប្រកាសក្ស័យធនបន្ទាប់ពី FTX និង Alameda Research បានអោយដឹងថាក្រុមហ៊ុនខ្លួនមានលុយជាប់នៅក្នុង FTX និង Alameda Research សរុបចំនួន 1.2 ពាន់លានដុល្លារ។

ក្រុមហ៊ុន Tesla បានរាយការណ៏ថាក្រុមហ៊ុនខ្លួនមិនទាន់បានលក់កាក់ BTC ដែលមានតម្លៃ 245 លានដុល្លារទេកាលពីត្រីមាសទី 4 ឆ្នាំ 2022។

ក្រុមហ៊ុនមូលនិធីមិនយកកម្រៃដែលមានឈ្មោះStellar ដែលបានបង្កើតឡើងដោយអតីតអ្នកបង្កើតគម្រោងកាក់Ripple បានមានលក់ជាប់នៅក្នុងក្រុមហ៊ុន Genesis ដែលបានប្រកាសប្រកាសក្ស័យធនកាលពីសប្តាហ៏មុនចំនួន 13.2 លានដុល្លារ។

គម្រោងកាក់ DYDX បានពន្យាពេល Unlock កាក់ទៅដាក់នៅចុងឆ្នាំនេះវិញដោយកាលបរិច្ឆេទដើមគឺនៅក្នុងខែ កុម្ភ:។

Coinbase ត្រូវបានតុលាកាប្រទេស ហូឡង់ពិន័យពីបទបើកអាជីវកម្មដោយមិនបានសុំច្បាប់នៅប្រទេសខ្លួនជាទឹកប្រាស់ 3.6 លានដុល្លារ។

ប្រភព:

https://decrypt.co/120029/ftx-creditors-apple-netflix-coinbase-court-documents-reveal

https://www.bloomberg.com/news/articles/2023-01-26/coinbase-fined-in-netherlands-for-operating-without-registration