មកស្គាល់ពីគម្រោង Bitcoin Runes

Runes គឺជាស្តង់ដារថ្មីមួយក្នុង Bitcoin ដែលផ្តល់ភាពងាយស្រួលក្នុងការបង្កើត កាក់ផ្សេងៗក្នុង Blockchain Bitcoin។

ក្នុងរយ:ពេល2 ឆ្នាំកន្លងមកនេះនៅក្នុង Blockchain Bitcoin គឺមានការបង្កើតកាក់ផ្សេងៗ ក៏ដូចជា NFT ដាក់ក្នុង Bitcoin យ៉ាងសំបូរបែបហើយចំនួននៃការជួញដូរកាក់ក៏ដូចជា NFT គឺមានចំនួនទឹកប្រាក់ដល់ទៅ 2 ពាន់លានដុល្លារនិងផ្តល់កម្រៃជើងសារដល់អ្នកជីកកាក់ BTC ជាទឹកប្រាក់រាប់រយលានដុល្លារផងដែរ។ ហើយជាមួយនឹង Protocol RUNES វានឹងជួយអោយក្នុង Blockchain Bitcoin នឹងមានការបង្កើតកាក់កាន់តែសំបូរបែបទៀតដូចជាកាក់ប្រភេទ Meme coins ជាដើម។

Protocol Runes ត្រូវបានដាក់អោយប្រើកាលពីថ្ងៃទី 21 ខែ មេសា ឆ្នាំ 2024 នេះដែលត្រូវជាថ្ងៃនៃការ Halving លើកទី 4 របស់ Bitcoin។ហើយ Runes ដែលមានចំនួន Marketcap ច្រើនជាងគេសព្វថ្ងៃគឺ RSIC (RSIC.GENESIS.RUNE) ដែលមានតម្លៃ 325 លានដុល្លារហើយជាមួយនឹងការបង្កើតវាក៏បានធ្វើអោយ Fee ក្នុង Bitcoin បានកើនឡើងខ្ពស់ផងដែរដែលជាមធ្យមគឺ 127$។

មកស្គាល់ RUNES អោយកាន់តែច្បាស់។

RUNES ត្រូវបានបង្កើតឡើងដោយលោក Casey Rodarmor ដែលជាមនុស្សតែមួយដែលបានបង្កើត Protocol Ordinals ក្នុងគោលបំណងធំគឺផ្តល់ភាពងាយស្រួលក្នុងការបង្កើតកាក់ក្នុង Bitcoin ដូចគ្នាទៅនឹង Solana និង Ethereum ជាដើមខណ:ដែលកន្លងមកមាន BRC-20, SRC-20 ដែលពឹងផ្អែកទៅលើ Ordinals តែវាបានផ្តល់ប៉ះពាល់ដល់ Network Bitcoin ដែលហាក់ដូចជាទៅវាយប្រហារ Bitcoin Network ក្រោមរូបភាព Spam។ ដោយយល់ឃើញពីបញ្ហាដែល BRC-20, SRC-20 បែបនេះហើយទើបលោក Casey Rodarmor បានស្វែងរកមធ្យោបាយថ្មីដែលជាចុងក្រោយលោកបានសម្រេចបង្កើត Protocol RUNES ដើម្បីមកដោះស្រាយបញ្ហានេះដែលបានប្រកាសកាលពីខែកញ្ញា ឆ្នាំ 2023។

ការធ្វើការរបស់ ​RUNES

ការធ្វើការរបស់ RUNES គឺផ្តោតទៅលើពាក្របច្ចេកទេសចំនួន 2 គឹ UTXO, និង OP_RETURN។

UTXO(Unspent Transaction Output) : គឺជា transaction model ដែលផ្ទុកទិន្នន័យសាច់ប្រាក់សរុបរបស់ Wallet អ្នកប្រើប្រាស់ហើយទូទាត់ចំនួនកាក់ចុងក្រោយអោយអ្នកប្រើប្រាស់មុននឹងទទួលការអនុញ្ញាត្តិ (Signature) ពីអ្នកប្រើប្រាស់។ហើយក្នុង UTXO នេះអាចផ្ទុក RUNES បានតាមចំនួនដែលអ្នកប្រើប្រាស់ចង់ទុក។

OP_RETURN opcode ជួយអោយអ្នកប្រើប្រាស់អាចភ្ជាប់ទិន្នន័យផ្សេងៗទៅក្នុង Bitcoin Transaction ដោយមិនប៉ះពាល់ដល់ Network Bitcoin។ OP_RETURN អាចអោយអ្នកប្រើប្រាស់ផ្ទុកទិន្នន័យដល់ទៅ 80 bytes ក្នុង unspendable transaction ដែលចំនួននេះគឺគ្រប់គ្រាន់អាចអោយវាផ្ទុកទិន្នន័យសំខាន់ៗដូចជា ឈ្មោះ, ID, និម្មិតសញ្ញា ក៏ដូចជាទិន្នន័យសំខាន់ៗផ្សេងទៀតបាន។ ទិន្នន័យទាំងនេះត្រូវបានផ្ទុកក្នុង OP_RETURN ដែលត្រូវបានហៅថា Runestone។

ការបង្កើត RUNES ក្នុង Bitcoin ត្រូវបានហៅថា Etching និង Minting ដោយអ្នកប្រើប្រាស់អាចបង្កើតកាក់របស់ខ្លួនបានក្នុង Bitcoin ជាមួយនឹង Protocol មួយនេះ។

កាក់ដែលបង្កើតក្នុង Bitcoin network មានដូចជា Rune Pup, Runevo, Runestone និង RSIC។ ហើយជាមួយនឹងអ្នកដែលមាន Runestone នឹងទទួលបាន Airdrop ជាកាក់ meme coin ចំនួន 3 ប្រភេទ។

lauchpad ដែលអ្នកអាចរកទិញ Runes បានមានដូចជា Bitcoin Rune។ រីឯ Marketplace ដែល Support RUNES មានដូចជា magic eden, Whales Market ។ wallet ដែលត្រូវបានប្រើជាមួយ Runes មានដូចជា Xverse

Source: https://twitter.com/DoggfatherCrew/status/1779578573466095993 

ប្រភព: Coingecko