កាក់ Stable Coin USDD របស់ Tron Blockchain កំពុងតែមិនអាចរក្សាតម្លៃ
USDD គឺជាប្រភេទកាក់ Stable Coin បែប Algorithmic Stablecoin ដោយមិនមានលុយ ឬ កាក់ផ្សេងៗទៅតម្កល់ដើម្បីរក្សាតម្លៃ។កំឡុងពេលសរសេរនេះកាក់ USDD មានតម្លៃ 0.97$ ដែលជាទូទៅវាគួរតែមានតម្លៃ 1$។ កាក់នេះធ្លាក់ថ្លៃដោយសារពត៏មានមិនល្អអំពី Exchange Huobi (ជា Exchange មានម្ចាស់តែមួយជាមួយគម្រោង Blockchain Tron គឺលោក Justin Sun) ដែលមានគម្រោងដកបុគ្គលិកចំនួន 20%។
កាក់ USDD មានតម្លៃក្នុងទីផ្សារសរុបចំនួន 708 លានដុល្លារដែលធ្លាក់ចុះគួរអោយកត់សម្គាល់បើប្រើបធៀបជាមួយ2 អាទិត្រមុន។កាក់ USDD បានដាក់អោយប្រើកាលពីខែឧសភា ដោយលោក Justin Sun បាននិយាយថាកាក់ USDD នឹងធ្វើតម្កល់តម្លៃអោយលើសពីតម្លៃរបស់វាបែប Algorithmic ដើម្បីការពារមិនអោយជួបបញ្ហាដូច Terra – UST។ កាលពីឆ្នាំ 2022 កន្លងមកនេះកាក់ USDD មានការធ្លាក់ថ្លៃក្រោម 1$ ជារឿយៗ (Depeg)។ ហើយសព្វថ្ងៃនេះវាក៏បានធ្លាក់ថ្លៃបន្តទៀតធ្វើអោយអ្នកវិនិយោគមានភាពភ័យខ្លាចវាដូចទៅនឹងកាក់ UST។ យោងតាមតួលេខនៃការទិញលក់ក្នុងរយពេល 24 ម៉ោងកន្លងមកនេះសង្កេតឃើញថាកាក់Stable Coin មានការទិញលក់កើនឡើងដល់ទៅ 65%។ គួរអោយដឹងផងដែរថាកាក់ USDD ជាកាក់ដែលមានតម្លៃសរុបក្នុងទីផ្សារតិចជាងគេដែលកាក់ Stable Coin ធំៗមានដូចជា USDT(Tether) – 66 ពាន់លានដុល្លារ, USDC(USD Coin) – 44 ពាន់លានដុល្លារ។ មានអ្នកវិភាគខ្លះគិតថាការដែល USDD ធ្លាក់ថ្លៃដូចនេះមកពីពត៏មានមិនល្អទាក់ទងនឹងការដកបុគ្គលិករបស់ Exchange Huobi អានបន្ថែមទីនេះ។
ប្រភព: https://www.business2community.com/crypto-news/justin-suns-usdd-still-depegged-even-as-tron-tries-for-recovery-is-huobi-insolvent-02602000