Justin Sun បានធ្វើការវេរកាក់ Stable coin ចំនួន 100 លានដុល្លារទៅកាន់ Huobi ខណមានការវេរកាក់ចេញកើនឡើង
Crypto Exchange ឈ្មោះ Huobi បានជួបរឿងមិនល្អដោយអ្នកវិនិយោគនាំគ្នាដកកាក់ចេញ និង ពត៏មាននៃការដកបុគ្គលិកដែលធ្វើអោយអ្នកវិនិយោគមានភាពភ័យខ្លាច។
Justin Sun គឺជាអ្នកចូលរួមបង្កើត Exchange Huobi និងជាបុគ្គលមួយរូបដែលមានឈ្មោះល្បីផងដែរក្នុងវិស័យគ្រ៊ីបតូបានធ្វើការវេរកាក់ Stable Coin ចំនួន100 លានដុល្លារពី Binance ទៅកាន់ Huobi ហើយកាក់ទាំងនោះភាគច្រើនជា USDC និង USDT។ ក្រោយមក Justin Sun ចេញមកបកស្រាយថាកាក់ដែលខ្លួនវេរនោះជាកាក់ផ្ទាល់ខ្លួន។
អ្នកវិភាគគ្រ៊ីបតូរបស់ Nansen ឈ្មោះ Martin Lee បាននិយាយក្នុង Twitter ថាការវេរកាក់នោះអាចជាការទប់ទល់នៃការដកកាក់របស់អតិថិជនរបស់ Huobi ឬ អាចជាការធ្វើអោយអតិថិជនទុកចិត្តថាក្រុមហ៊ុន Huobi នៅមានត្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់អតិថិជន។អ្នកវិនិយោគបានបញ្ជាដកកាក់ដល់ទៅ 60.9 លានដុល្លារនៃចំនួនកាក់ 94.2 លានដុល្លារពី Huobi ក្នុងរយពេល 24 ម៉ោង។
Reuters បានរាយការណ៏ថា Huobi នឹងបន្ថយបុគ្គលិកដល់ទៅ 20% ក្រោយមកត្រូវបាន Justin Sun ចេញមកបដិសេធ។
គួរអោយដឹងផងដែរថា Huobi ដែលជាគ្រ៊ិបតូ Exchange ក្នុងប្រទេសសិង្ហបុរីមួយនេះគឺជា Exchange ធំលំដាប់លេខ 4 ដែលមានការទិញលក់ដល់ទៅ 371 លានដុល្លារក្នុងរយពេល 24 ម៉ោង។
ប្រភព: https://decrypt.co/118578/justin-sun-moves-100m-stablecoins-huobi