សហស្ថាបនិក Gala Game ប្តឹងគ្នាដោយសាររឿងមួយនេះ

Gala Game គឺវាPlatform Gamefi ដែលមានហ្គេមអោយលេងដោយប្រើប្រាស់គ្រ៊ីបតូជាច្រើនប្រភេទ។កាលពីម្សិលមិញនេះសហស្ថាបនិករបស់Platform នេះចំនួន2 រូបបានចូលតុលាការប្តឹងគ្នាអំពីការលួចលុយចេញពីគម្រោងចំនួន 130 លានដុល្លារ។ដោយស្ថាបនិក2 រូបមានលោក Wright Thurston និង Eric Schiermeyer បានដាក់ពាក្របន្តឹងគ្នាក្នុងតុលាការនៃស្រុក Utah សហរដ្ធអាមេរិកនៅថ្ងៃទី 31 ខែ សីហាកន្លងមកនេះ។ក្នុងនោះលោក Schiermeyer បានប្តឹងលោក Thurston និង ក្រុមហ៊ុនវិនិយោគរបស់លោក Thurston ឈ្មោះ True North United Investment ថាបានលួចយកកាក់គិតជាលុយចំនួន 130 លានដុល្លារចេញពីគម្រោងរបស់ Gala Games។ក្រុមហ៊ុន True North របស់លោក Thurston ក៏វាបានប្តឹងលោក Schiermeyer វិញថាលោកជាដើមហេតុធ្វើអោយក្រុមហ៊ុន Gala បានលក់និងខាតលុយអស់ជាច្រើនលានដុល្លារ ហើយថែមទាំងខ្ចីលុយក្រុមហ៊ុនរាប់លានដុល្លារដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួនទៀតផង។កាលពីខែមីនាកន្លងមកនេះលោក Thurston, True North និង ក្រុមហ៊ុនមួយទៀតរបស់លោកត្រូវបាន SEC របស់សហរដ្ធអាមេរិកប្តឹងពីបទបោកប្រាស់តាមរយ:ការជីកកាក់ផងដែរ។

លោក Vitalik ជាសហស្ថាបនិកគម្រោងកាក់ Ethereum បានលក់កាក់របស់គម្រោង MakerDAO – MKR ចំនួន 580,000 $ ក្រោយពេលម្ចាស់គម្រោង MakerDAO មានបំណងចង់ទៅបង្កើត Blockchain ថ្មីរបស់ខ្លួនដោយប្រើប្រាស់ Solana មិនជ្រើសរើស Ethereum។

ប្រភព:

Cointelegraph