កាក់ OP និង SUI នឹងមានការ Unlock រាប់លានដុល្លារថ្ងៃស្អែក

កាក់ OP គឺជាកាក់របស់គម្រោង Optimism និងកាក់ Sui គឺជាកាក់របស់គម្រោង Sui។រយ:ពេល 10 ម៉ោងរាប់ចាប់ពីពេលនេះទៅ ឬ ម៉ោង 7 ព្រឹកស្អែកនឹងមានការ Unlock កាក់ OP ចំនួន 386 លានកាក់ឬស្មើនឹង ជាង 583 លានដុល្លារ រីឯកាក់ SUI នឹងមានការ Unlock កាក់ចំនួន 61 លានកាក់ក្នុងរយ:ពេល 3 ថ្ងៃខាងមុខទៀតដែលស្មើនឹងជាង 62 លានដុល្លារ។

ការ Unlock លើកនេះរបស់ OP គឺមានចំនួនស្មើនឹង 9% នៃ ចំនួនកាក់ផ្គត់ផ្គង់សរុបដែលស្មើនឹង 114% នៃចំនួនកាក់ដែលកំពុងមានការធ្វើពាណិជ្ឆកម្មសរុបសព្វថ្ងៃ។ការ Unlock កាក់លើកនេះគឺសម្រាប់អ្នកចូលរួមអភិវឌ្ឈន៏ និង អ្នកវិនិយោគ។ការ Unlock នេះទៀតគឺធ្វើឡើងមួយសប្តាហ៏មុនការ Upgrade Bedrock ដែលនឹងជួយ Blockchain នេះប្រើ Gas fee តិចជាងមុន និង មានល្បឿនលឿន។

មកមើលកាក់ SUI វិញគឺនឹងមានការ Unlock នៅថ្ងៃទី 3 ខែមិថុនានេះដែលនឹងបង្កើនចំនួនកាក់ក្នុងទីផ្សារចំនួន 13% ហើយ នឹងមានការ Unlock បែបនេះជារៀបរាល់ខែរហូតដល់ខែវិច្ឆិកាដែលនឹងធ្វើអោយចំនួនកាក់កើនឡើងទ្វេដងក្នុងទីផ្សារ។តែរឿងដែល SUI មិនដូចOP គឺកាក់ដែលបាន Unlock គឺនឹងចែកជូន អ្នកប្រើប្រាស់ Blockchain របស់ខ្លួនជាលក្ខណ: Airdrop និងមានមួយផ្នែកចែកជូន Sui Foundation។

ប្រភព:

https://www.theblock.co/post/232511/optimism-sui-set-for-large-token-unlocks-worth-a-combined-650-million?utm_source=twitter&utm_medium=social