Twitter មានគម្រោងបង្កើត Twitter Coin ដើម្បីអោយ Tip Creators

Twitter បានកំពុងតែស្វែងរកវិធីក្នុងការដាក់អោយប្រើគ្រ៊ូបតូជាមួយនឹង App របស់ខ្លួនហើយវាអាចជាកាក់របស់ Twitter ដោយផ្ទាល់ក៏ថាបានដែរ។

អ្នកស្រាវជ្រាវសុវត្ថុភាពលោក Jane Machun Wong បានប្រើវិធីបំបែកកូដរបស់ Twitter ហើយបានឃើញរូបភាព App ថ្មីនោះមានពាក្រថា Twitter Coin ហើយលោកបានធ្វើការបង្ហោះរូបនោះក្នុង Twitter តែត្រូវបានលុបវិញបាត់ទៅហើយ។លោកបានអោយដឹងបន្តថាមុខងារ Twitter Coin នោះអាចនឹងប្រើជាមួយការអោយ Tip ទៅកាន់ Content Creator។

លោក Wong បានបញ្ជាក់ថាមុខងារនេះនៅមិនទាន់ដាក់អោយប្រើនៅឡើយទេហើយពត៏មានអំពីមុខងារនេះក៏នៅតិចតួចណាស់ដូចនេះយើងមិនទាន់ដឹងថាវាជាអ្វីអោយប្រាកដនោះទេ។មួយរយចុងក្រោយនេះ Elon Musk ក៏បានសម្តែងការចាប់អារម្មណ៏នឹងយកកាក់គ្រ៊ីបតូមកប្រើជាមួយ Twitter របស់ខ្លួនផងដែរ។

ប្រភព: https://www.theblock.co/post/192055/twitter-coin-hints-tech-sleuth