នាយកប្រតិបត្តិរបស់ Binance លោក CZ បានចេញមកប្រាប់អោយអ្នកលេងគ្រ៊ីបតូដកកាក់មកទុកដោយខ្លួនឯង
ដូចដែលបានដឹង FTX បានក្ស័យធនដោយបានយកកាក់របស់អ្នកវិនិយោគដែលរក្សាក្នុង Exchange របស់ខ្លួនទៅប្រើប្រាស់ដែលអាចនិយាយបានថាជាទង្វើដែលថោកទាបបំផុតហើយនាយកប្រតិបត្តិរបស់វា Sam Bankman-Fried បានប្រកាសឈប់ពីតំណែងហើយរួចពីការចាប់ដាក់គុកទៀតផង។ដើម្បីបង្កើតទំនុកចិត្តដល់អ្នកវិនិយោគ Binance បានបង្ហាញពី Wallet Address ដែលរក្សាទុកកាក់របស់អ្នកវិនិយោគតែម្តងហើយបានយក Proof Of Reserve មកប្រើប្រាស់(Proof Of Reserve គឺការបង្ហាញពីAddress ដែលរក្សាកាក់របស់អ្នកវិនិយោគដើម្បីអោយអ្នកវិនិយោគលែងបារម្ភថាExchange ទាំងនោះយកកាក់ខ្លួនទៅប្រើដូច FTX ទៀត)។ ខណ:ពេលដែល Exchange ផ្សេងៗកំពុងតែដំណើរការ Proof Of Reserve ក៏មានរឿងមិនប្រក្រតីជារឿយៗទាក់ទងនឹងការវេរកាក់ខុសពី Exchange មួយទៅ Exchange មួយទៀតដែលធ្វើអោយអ្នកវិនិយោគសង្ស័យថា Exchange ទាំងនោះមិនមានកាក់របស់អ្នកវិនិយោគគ្រប់ចំនួនទើបខ្ចីកាក់គ្នាទៅវិញទៅមកដើម្បីយកមកបង្ហាញអ្នកវិនិយោគអោយអស់ចិត្ត។
CZ ដែលជា CEO របស់ Binance បានចេញមក Tweet ក្នុង Twitter របស់លោកថាអោយអ្នកវិនិយោគយល់ដឹង និង រៀនពីរបៀបរក្សាកាក់ដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកតែExchange ដោយលោកលើកបន្ថែមថា ជាមួយ Binance អ្នកវិនិយោគមានសេរីភាពក្នុងការដកកាក់របស់ខ្លួនពេលណាក៏បាន។
និយាយពីការរក្សាកាក់ដោយខ្លួនឯង: សម្រាប់អ្នកវិនិយោគគ្រ៊ីបតូគ្រប់រូបមេរៀនទីមួយដែលគួរតែរៀនគឺ ការរក្សាកាក់ ការវេរកាក់ និង ការដកកាក់ព្រោះបើយើងអត់ចេះវិធីទាំងនេះទេប្រៀបបានដូចជាយើងមានលុយតែយកទៅផ្ញើនឹងគេហើយគេចង់អោយពេលណា និង មិនអោយពេលណាក៏បានមើល FTX ជាឧទាហរណ៏ដែលមកដល់ថ្ងៃនេះមិនទាន់រកលុយបានសងអ្នកវិនិយោគទេហើយកាក់របស់អ្នកវិនិយោគទាំងអស់គឺត្រូវបានFTX យកទៅប្រើអស់ និង ឆ្លៀតលួចទៀតមុននឹងឈប់ពីតំណែង។
តើ Cold Wallet (Ledger, Trezor, Safepal) និង Self-custody Wallet(Trustwallet, Metamask) ខុសគ្នាត្រង់ណាហើយមួយណាល្អជាង?
ចម្លើយ: Cold Wallet មានសុវត្ថិភាពជាង Self-custody Wallet ព្រោះ Cold Wallet ជាឧបករណ៏ដែលមិនមានភ្ជាប់ទៅនឹង Internet ហើយវារក្សា Private key នៅក្នុងឧបករណ៏របស់វាតែម្តង រីឯ Self-custody wallet វានៅក្នុង ទូរស័ព្ទដៃ ឬ Computer របស់អ្នកដែលឧបករណ៏ទាំងពីរនេះគឺមានភ្ជាប់ជាមួយ Internet ដូច្នេះនៅពេលទូរស័ព្ទដៃ ឬ Computer របស់អ្នកត្រូវបានគេហ៊ែកនោះ Private key របស់អ្នកក៏ត្រូវបានគេលួចបានផងដែរហើយកាក់របស់អ្នកក៏ត្រូវបានគេលួចដូចគ្នា។ សម្រាប់ Cold Wallet គឺមិនថ្លៃទេតែជាង100$ គឺអាចទិញបានហើយដូច្នេះយល់ល្អគួរតែមានម្នាក់មួយ និង រៀនប្រើវាអោយស្ទាត់ជំនាញព្រោះវាក៏ជាអាជីពមួយផងដែរ។ សម្រាប់អ្នកចង់ទិញ Cold Wallet (Ledger NANO S Plus) អាចមើលវីដេអូនេះបាន។
នេះជា Wallet Address របស់Crypto Exchange ធំៗក្នុងលោក:
Binance: https://portfolio.nansen.ai/dashboard/binance
OXK: https://portfolio.nansen.ai/dashboard/okx
Kucoin: https://portfolio.nansen.ai/dashboard/kucoin
Crypto.com: https://portfolio.nansen.ai/dashboard/crypto.com