ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 16 ខែ កុម្ភ:

ថ្ងៃនេះកាក់គ្រ៊ីបតូបានឡើងថ្លៃគួរសមគឺ +11%។អ្នកដែលបានទិញកាលពីនៅក្រោម 20K ប្រាកដជាត្រូវប៉ាន់ហើយ។ពត៍មានក៏រៀងច្រើនដែរថ្ងៃនេះដែលមានដូចខាងក្រោម។

Ordinal Protocol មានចំនួនផលិត NFT(Inscriptions) ក្នុងBitcoin Blockchain ឡើងដល់ 100,000 NFT ហើយក្រោយ Xverse ដែលជាWallet ដ៏ល្បីរបស់BTC មានការគាំទ្រ Ordinal Protocol មួយនេះ។តើអ្វីជា Ordinal Protocol ? ជាធម្មតាអ្នកធ្លាប់តែឃើញNFT ផលិតក្នុងBlockchain Ethereum, Polygon, Solana, Cardano,Binance chain តែពំុសូវឃើញមាននៅក្នុងBlockchain Bitcoin ទេដោយសារតែដើម្បីបង្កើតSmartcontract ក្នុង Bitcoin គឺវាមុនងាយនេាះទេហើយSmartcontract នេះឯងដែលជាតួអង្គសំខាន់មួយក្នុងការផលិត NFT។ Ordinal គឺជាគម្រោងមួយដែលផ្តោតទៅលើការផលិត NFT ដែលប្រើភាសាបច្ចេកទេសថា Inscriptions ក្នុងBTC Blockchain ដោយគម្រោងអនុញ្ញាត្តិអោយអ្នកrun Node BTC អាចចារឹកទិន្នន័យរបស់NFT ចូលក្នុងដំណែងតួលេខ SAT(ខ្នាតតូចជាងគេរបស់ Bitcoin) ដើម្បីធ្វើការផលិតNFT បាន។គួរអោយដឹងផងដែរថាម្ចាស់គម្រោងNFT Bored Ape បានចាប់ផ្តើមដុតNFTខ្លួនក្នុងEthereum chain ដើម្បីទៅបង្កើតថ្មីក្នុង Blockchain Bitcoin ហើយ។

លេចឈ្មេាះអ្នកដែលបានចំណាយលុយ 250 លានដុល្លារដើម្បីយកSam Bankman-Fried ចេញពីការឃំុខ្លួនគឺ លោក Larry Kramer ជាអតីតនាយកសាកលវិទ្យាល័យ Stanford Law School និង អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Stanford លោក Andreas Paepcke។

ក្រុមហ៊ុន Microstrategy បង្រៀនម្ចាស់ក្រុមហ៊ុនពីវិធីរកលុយពីវេបសាយនិងកម្មវិធីទូរស័ព្ទដោយប្រើBTC Lightning Network។

Binance រំពឹងថានឹងអាចបង់លុយដល់តុលាកាអាមេរិចដើម្បីដេាះស្រាយបញ្ហាដែលក្រុមហ៊ុនខ្លួនកំពុងតែត្រូវបាននិយតការអាមេរិកស៊ើបអង្គេត។

Exchange OKX នឹងបង្កើតBlockchain របស់ខ្លួនដែលមានឈ្មេាះថា OkxChain ដែលអាចនឹងដាក់អោយប្រើនៅក្នុងឆមាសទីមួយនេះ។

ក្រុមហ៊ុន Strike បានបើកអោយម្ចាស់អាជីវកម្មវេរលុយដុល្លារដោយប្រើBitcoin Lightning Network ដែលមានល្បឿនលឿន និង សុវត្ថិភាព។

បេក្ខជនឈរឈ្មេាះជាប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីនបានធ្វើការ Print លុយដើម្បីយកមកផ្គត់ផ្គង់ការចំណាយរបស់គណបក្សខ្លួន។

ប្រភព:

https://nftnow.com/guides/bitcoin-nfts-ordinals-inscriptions-explained-finding-buying-more/

https://news.bitcoin.com/bitcoin-ordinal-inscriptions-surge-past-100000-mark-spurring-development-of-supporting-infrastructure/