Blockfi, Liquid, Genesis គឺកំពុងជាប់វិបត្តិបន្ទាប់ពី FTX បានប្រកាសក្ស័យធន

ដូចដែលបានដឹង FTX បានប្រកាសក្ស័យធនកាលពីសប្តាហ៏មុនដោយសារតែ FTX មិនមែនតែជាទីផ្សារគ្រ៊ីបតូប៉ុណ្ណោះទេគឺ FTX គឺជាក្រុមហ៊ុនវិនិយោគទៅលើគម្រោង និង ក្រុមហ៊ុនគ្រ៊ិបតូដ៏ទៃទៀតផងដែរដូច្នេះការដួលរលំរបស់ FTX លើកនេះគឺនឹងប៉ះពាល់ដល់គម្រោង និង ក្រុមហ៊ុនដ៏ទៃទៀតយ៉ាងច្រើនជាឧទាហរណ៏ដូចជាថ្ងៃនេះមានក្រុមហ៊ុន 3 បានធ្វើរឿងមិនប្រក្រតីដូចខាងក្រោម:

  1. ក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូឈ្មោះ Blockfi បានរៀបចំខ្លួនក្នុងការក្ស័យធនហើយដោយសារតែក្រុមហ៊ុនបានជាប់កាក់របស់ខ្លូននៅក្នុងក្រុមហ៊ុន FTX ដែលបានក្ស័យធនកាលពីសប្តាហ៏កន្លងមកនេះ ហើយ មានទ្រព្យសម្បត្តិផ្សេងទៀតដែលក្រុមហ៊ុនFTX ជំពាក់ Blockfi ដោយមិនទាន់សង។
  2. ក្រុមហ៊ុន Crypto Exchange របស់ជប៉ុនឈ្មោះ Liquid ដែលមាន FTX ជាម្ចាស់បានបិទមិនអោយអតិថិជនដកកាក់។
  3. ក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូ Genesis បានបិទមិនអោយអតិថិជនដកកាក់។ក្រុមហ៊ុននេះបានផ្តល់កម្ចីគិតជាទឹកប្រាក់ 2.8 ពាន់លានដុល្លារកាលពីត្រីមាសទី 3 ឆ្នាំ 2022។ គួរអោយដឹងផងដែរថាផ្នែកផ្សេងៗទៀតរបស់ Genesis គឺប្រតិបត្តិការណ៏ធម្មតាហើយផ្នែកដែលបិទមិនប្រតិបត្តិតាមធម្មតាគឺ ផ្នែកកម្ចី។Genesis បានបិទមិនប្រតិបត្តិធម្មតាគឺដោយសារអតិថិជនសម្រុកដកកាក់ក៏ដូចជាលុយខ្លាំងពេកធ្វើអោយក្រុមហ៊ុនមិនមានលុយគ្រប់គ្រាន់សម្រាប់ផ្តល់ជូនហើយក្រុមហ៊ុនក៏កំពុងស្វែងរកដំណោះស្រាយផងដែរ។ គួរអោយដឹងផងដែរថា Genesis និង Coindesk មានម្ចាស់តែមួយ។ ហើយការបិទមិនអោយដកកាក់របស់ Genesis ក៏បានធ្វើអោយវេប Crypto Exchange GEMINI របស់សហរដ្ធអាមេរិកមិនអាចប្តូរកាក់បានផងដែរ។

ប្រភព: https://www.coindesk.com/business/2022/11/15/crypto-lender-blockfi-preps-for-possible-bankruptcy-filing-after-ftxs-woes-wsj/

https://cointelegraph.com/news/ftx-owned-crypto-exchange-liquid-halts-all-withdrawals

https://www.coindesk.com/business/2022/11/16/genesis-crypto-lending-unit-is-halting-customer-withdrawals-in-wake-of-ftx-collapse/