ចោរដែលបានលួចកាក់ក្នុងគម្រោង Transit Swap Defi បានវេរលុយ 16លានដុល្លារអោយវិញ
Transit Swap គឺជាDEX ដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់មកដូរកាក់បាន។ Transit Swap ត្រូវបានចោរលួចកាក់គិតជាលុយចំនួន 23 លានដុល្លារកាលពីថ្ងៃសុក្រកន្លងទៅ។គួរអោយដឹងផងដែរថាចោរបានលួចលុយចេញពីគម្រោងនេះបានគឺដោយសារចន្លោះប្រហោងក្នុងកូដរបស់គម្រោងនេះផ្ទាល់តែម្តងហើយក្រោយពីបានត្រួតពិនិត្រហើយម្ចាស់គម្រោងបានធ្វើការសុំទោសដល់អ្នកប្រើប្រាស់ទៅលើកំហុសដ៏ធំមួយនេះ។គួរអោយដឹងផងដែរថា Transit Swap គឺគម្រោងមួយរបស់ Transit Finance ដែល Transit Finance នេះមានទាំងគម្រោង NFT Marketplace ផងដែរ។
ចោរដែលបានលួចកាក់របស់ Transit Swap ត្រូវបាន Transit Swap ស្គាល់លេខ IP Address, email address, និង On-chain address ដោយបានជំនួយពីក្រុមហ៊ុន SlowMist, Bitrace,PeckShield,TokenPocket និង TransitFinance។ចោររូបនេះបានវេរលុយ 2,500 BNB ឬ 710,000$ ទៅTornado Cash ហើយចោររូបនេះបានប្រើប្រាស់ Exchange LATOKEN ក្នុងការដកនិងដាក់ប្រាក់ផងដែរ។ចោរបានវេរកាក់អោយ Transit Swap វិញចំនួន 16 លានដុល្លារហើយTransit Swap ក៏កំពុងរៀបគម្រោងផ្តល់កាក់ជូនអ្នកវិនិយោគវិញផងដែរ។
ប្រភព: https://decrypt.co/111078/transit-swap-defi-hacker-returns-16m-stolen-ethereum-binance-coin