តើ NFT របស់ Logan Paul ដែលមានតម្លៃ 623,000$ សព្វថ្ងៃមានតម្លៃប៉ុន្មាន?

Logan Paul គឺជា Youtuberសហរដ្ធអាមេរិកដែលមានចំនួន Subscriber ចំនួន 23 លាននាក់បានទិញ NFT ON1 Force ដែលជា Bumblebee ក្នុងតម្លៃ 623,000$ កាលពីថ្ងៃទី 24 សីហា​ ឆ្នាំ 2021។ គួរអោយដឹងផងដែរថា NFT ON1 ForceគឺជាCollection NFT ដែលគូរដោយដៃហើយប្រើម៉ាស៊ីនដើម្បីផ្គុំជារូបភាពមានទាំងអស់តែ 7,777NFT ប៉ុណ្ណោះ។ថ្មីៗនេះមាន Twitter មួយដែលមានឈ្មោះថា Wall Street Silver បានTweet ថា NFT ដែល Logan Paul បានទិញក្នុងតម្លៃ623,00$ សព្វថ្ងៃមានតម្លៃតែ 10$ ប៉ុណ្ណោះ។ការTweet មកបែបនេះគឺWall Street Silver គ្រាន់តែចង់ឌីដងដល់ NFT Logan Paul ប៉ុណ្នោះដោយសារតែគាត់បានឃើញតម្លៃNFT វាធ្លាក់ថ្លៃខ្លាំងពេលសូម្បីតែ Logan Paul ខ្លួនឯងក៏ធ្លាប់បាន Tweet និយាយថាNFT ដែលខ្លួនបានទិញគឺគ្មានតម្លៃដែរ។ បើយើងទៅមើលតម្លៃពិតប្រាកដក្នុង Opensea NFT របស់Logan Paul សព្វថ្ងៃមានគេដេញថ្លៃៗបំផុតគឺ 2ETH ឬ 2,671$ ដែលពេលទិញLogan Paul ចាយដល់ទៅ 188ETH ឬ 623,000$។

Logan Paul Tweet

ប្រភព: https://watcher.guru/news/how-much-is-logan-pauls-623000-nft-worth-today