កុំភ្លេចចូលទៅមើល Wallet របស់ Binance ផងក្រែងបានAirdrop ETHW

បញ្ជាក់: កាក់ ETHW ជាកាក់បង្កើតដោយសហគមន៏របស់ Ethereum ដែលគាំទ្រ Proof Of Work ដែលពួកគេបាន Hardfork Blockchain Ethereum បន្ទាប់ពី Ethereum ប្តូរទៅ Proof Of Stake។ ETHW មិនមែនជាកាក់ផ្លូវការរបស់ Ethereum ទេ។ កាក់ផ្លូវការរបស់ Ethereum មានតែមួយគត់គឺ ETH។

!! ដូច្នេះចូលវិនិយោគដោយការប្រុងប្រយ័ត្ន។

Binance បានប្រកាសថាខ្លួនបានចែកកាក់ ETHW ដល់អ្នកដែលបាន Hold កាក់ ETH កាលពីថ្ងៃទី 15 ខែកញ្ញា ម៉ោង 1:42:42 PM។បញ្ជាក់អ្នកដែលមានកាក់ BETH ដែលជាកាក់បានពីការយក ETH ទៅ Stake ក្នុង Proof Of Stake នឹងមិនបានទេ។ ចង់ដឹងថាខ្លួនបានឬមិនបានណែនាំអោយចុចលើតំណនេះហើយ Login ទៅអ្នកនឹងឃើញចំនួនកាក់ ETHW ដែល Binance អោយកុំភ្លេចចុចដកHide small amount ចេញផង។ សព្វថ្ងៃនេះកាក់ ETHW មិនទាន់អាចលក់ក្នុង Binance បានទេតែអាចយកទៅលក់ក្នុង OKXFTX បាន។ សម្រាប់អ្នកដែលមានកាក់ ETH ក្នុង Metamask ហើយចង់ដឹងថាខ្លួនបានកាក់ ETHW ដែរឬអត់អាចធ្វើតាមវីដេអូខាងក្រោមបាន។

វីដេអូអំពីការទៅយក ETHW ក្នុងMetamask។