Hacker ចិត្តល្អបានជួយការពារ គម្រោង Arbitrum ពីការវាយប្រហារ

Hacker ចិត្តល្អមួយរូបតាំងឈ្មោះថា Oxriptide បានរាយការណ៏ពីកំហុសនៅក្នុងកូដរបស់គម្រោង Arbitrum ហើយទទួលបានរង្វាន់មកវិញចំនួន 400ETH ប្រហែល 530,000$ ពីArbitrum។​ Arbitrum គឺជាគម្រោងBlockchain Layer2 របស់ Ethereum វាប្រើវិធីសាស្ត្រ Rolling Up ដើម្បីជួយអោយការវេរកាក់ ETH លឿន និង អស់Gas fee តិចហើយទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាកអ្នកចូលចិត្ត Ethereum ព្រោះវាលឿន និង Gas fee តិច។ នៅថ្ងៃទី 31 សីហា វាបានធ្វើការUpgrade មួយឈ្មោះថា Nitro ដើម្បីត្រៀមទទួល Ethereum Proof Of Stake។ នៅពេលវា​Upgrade ចប់ Hacker Oxriptide បានទៅស្រាវជ្រាវកូដថ្មីរបស់វាស្រាប់តែគាត់បានឃើញចន្លោះប្រហោងរបស់ Arbitrum Nitro ដែលអាចធ្វើអោយពេលមានការវេរលុយពី bridge កាក់ពី Ethereum ទៅ Arbitrum Nitro Hacker អាចបញ្ជាអោយការវេរកាក់ទាំងអស់ចូលក្នុង Wallet របស់ខ្លួន។កំឡុងពេលរាយការណ៏ចន្លោះប្រហោងនេះដល់ Arbitrum មានការវេរកាក់ដល់ទៅ 400,000 ETH ឬ 534 លានដុល្លារ និង 168,000 ETH ឬ 225 លានដុល្លារ នៅក្នុង Arbitrum នេះបើHacker នេះមានបំណងអាក្រក់គាត់អាចនឹងលួចលុយទាំងអស់នេះដ៏ងាយតែគាត់សម្រេចចិត្តមិនលួច។

ប្រភព: https://decrypt.co/110238/hacker-abritrum-ethereum-draining-bug-nitro