ហេតុអ្វីបានជា​ Ethereum មានភាពជា Centralized ជាងមុនបន្ទាប់ពីប្តូរទៅប្រើ Proof Of Stake

យោងតាមទិន្នន័យចេញពី mevboots បានអោយដឹងថាជាង 80% នៃ Block relay របស់ Ethereum ត្រូវសាងដោយ Flashbotដែលធ្វើអោយមានការព្រួយបារម្ភថាអនាគត Ethereum អាចនឹងមានភាព Centralized ជាងមុន។ Flashbot បានគ្រប់គ្រង Block relay ដល់ទៅ82.45% ក្នុងនោះរួមមាន BloXroute Max Profit, BloXroute Ethical, BloXroute Regulated, Blocknative និង Eden។ Bitmex ថា Flashbot គឺជាProtocol បែបCentralized តែត្រូវបានបដិសេធដោយម្ចាស់គម្រោងដោយម្ចាស់គម្រោងនេះបានអោយដឹងថាគម្រោងនេះគឺ DAO (Decentralized)។

Santiment ក៏បានថាEthereum កំពុងតែមានបញ្ហារឿង Centralized ផងដែរដោយបានអោយដឹងថាកាលពីថ្ងៃ 15 ខែកញ្ញាកន្លងទៅ 46.15% នៃ Transaction ក្នុងEthereum បានផ្ទៀងផ្ទាត់ចេញពីWallet ចំនួន2ប៉ុណ្ណោះ គឺ LIDO និង Coinbase។ហើយមានអ្នកប្រើ Twitter ដែលមានឈ្មោះល្បីម្នាក់ឈ្មោះ Martin Köppelmann ក៏បានអោយដឹងថា 2/3 នៃ Transaction បានផ្ទៀងផ្ទាត់ចេញពីWallet ចំនួន 7 ប៉ុណ្ណោះ។

កាលដែល Ethereum មានភាពជា Centralized អាចធ្វើអោយច្បាប់អាចបញ្ជាអោយ Blockchain នេះ ban transaction ឬ smartcontract ដោយការគាបសង្កត់លើ Validator ដែលមានសិទ្ធិជាងគេដូចជា Lido ឬ Coinbaseមិនអោយផ្ទៀងផ្ទាត់ ឧទាហរណ៏: ករណីរបស់ Tornado Cash ជាដើម។

រឿងមួយទៀតគឺ Coinbase មានសិទ្ធិក្នុងការ Ban អ្នកដែលមក Stake ETH បានបើពួកគេធ្វើខុសក្នុងលក្ខខណ្ឌណាមួយរួមមានការធ្វើមុខងារ Black list ក្នុង smartcontract របស់ Wrapped Staked ETH រី cbETH។

ប្រភព: https://beincrypto.com/80-of-ethereum-blocks-were-relayed-by-flashbots/