សេចក្តីប្រកាសលម្អិតចុងក្រោយរបស់​ Ethereum The Merge

Ethereum The Merge គឺជាព្រឹត្តិការណ៏ដែល Ethereum ប្តូរពី Proof Of Work ទៅ Proof Of Stake 100%។The Merge នឹងបែងចែកជា 2 ជំហាន។ ជំហានទីមួយហៅថា Bellatrix Upgrade គឺជាការចាប់ផ្តើមដំណើរការ Beacon Chain(ជា​Ethereum Proof Of Stake ដែលជាchain ដោយឡែកដើរទន្ទឹមនឹង Ethereum Proof Of Work) ថ្ងៃទី 6 ខែកញ្ញា។ ជំហានទីពីរហៅថា Paris Upgrade គឺជាការត្រៀមព្រមនឹងប្តូរពី Proof Of Work ទៅ Proof Of Stake ដោយត្រូវរងចាំអោយ Terminal Total Difficulty(TDD) អោយដល់ 58750000000000000000000 តាមការរំពឹងទុកគឺនៅថ្ងៃទី 10-20 ខែ កញ្ញា(អាស្រ័យលើ Proof Of Work Hashrate)។នៅពេលដែល Paris Upgrade បានបញ្ចប់នោះEthereum បានប្តូរប្រើ Proof Of Stake 100%។

ជាមួយនឹងព្រឹត្តិការណ៏ The Merge, Ethereum បានប្រកាសថាបើមានអ្នករកឃើញបញ្ហានៅក្នុងកូដរបស់ Ethereumៗ នឹងផ្តល់ជាលុយ 1 លានដុល្លារ​ផុតកំណត់ថ្ងៃទី 8 ខែកញ្ញា។

Upgrade Information

សំនួរដែលទទួលបានញឹកញាប់អំពី The Merge?

1. តើពួកខ្ញុំគួរធ្វើអ្វីខ្លះបើមានកាក់ ETH ក្នុង Exchange ក៏ដូចជា Wallet ផ្សេងៗ។

– មិនចាំបាច់ធ្វើអ្វីទាំងអស់។បើសិនជាមានសារប្លែកផ្សេងៗពីពួកគេចូរអ្នកត្រួតពិនិត្រអោយច្បាស់ថាវាជាសារផ្លូវការចេញដោយពួកគេ។

2. តើ ETH Miner អាច Mine បានទៀតអត់?

– សម្រាប់ ETH Miner នឹងមិនអាច Mine បានទៀតទេ

3. ចុះបើ ETH Miner មិនUpdate Ethereum Client នៅបន្តការMine ដោយប្រើ Client ចាស់តើបានអត់?

– បានតែអ្នកនឹងបានកាក់ប្រភេទចាស់ ETH POW ដែលមិនអាចយកទៅចាយវាយក្នុង ETH​ POS ថ្មីបាន

ប្រភព: https://blog.ethereum.org/2022/08/24/mainnet-merge-announcement/