Tencent បានបោះបង់ទីផ្សារ NFT របស់ខ្លួនក្រោយពេលបើកបានមិនដល់មួយឆ្នាំ

Tencent បានបង្កើតកម្មវិធី Huanhe ដែលជាកម្មវិធីទិញលក់ NFTកាលពីឆ្នាំមុន។ ដោយសារតែមានបញ្ហាទាក់ទងនឹងការលក់មានការថយចុះខ្លាំងទើបធ្វើអោយ Tencentសម្រេចចិត្តមិនបង្កើត NFT ថ្មីៗមកទៀតសម្រាប់កម្មវិធីដែលធ្លាប់មានគឺនៅតែដំណើរការធម្មតាដោយអ្នកដែលធ្លាប់មាន NFT ក្នុងកម្មវិធីនោះអាចវេរ និង មានសិទ្ធិចូលមើល NFT របស់ខ្លួនដូចធម្មតា។ប្រទេសចិនអនុញ្ញាត្តិអោយទិញ NFT ដោយលុយសុទ្ធតែប៉ុណ្ណោះមិនអាចប្រើកាក់គ្រីបតូទិញបានទេថែមទាំងមិនអាចរកកំរៃពី NFT ថែមទៀតផង។ NFT ដែលធ្លាប់បានបង្កើតកន្លងមកនឹងត្រូវបានដាក់ផ្លាក Sold OUT មិនលក់តទៅទៀតទេ។Tencent បានអោយដឹងថាការសម្រេចចិត្តលើកនេះគឺយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងគោលបំំណងទ្រទ្រង់ហរិញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល។ ពេលបើកដំបូងៗ Huanhe អាចលក់NFT របស់ខ្លួនបានតែមួយរយក្រោយHuanhe លក់ NFT របស់ខ្លួនមិនចេញឡើយ។

ប្រភព: https://www.scmp.com/tech/big-tech/article/3189041/tencent-exits-nft-market-after-only-one-year-amid-slow-sales