កាក់ VGX បានឡើងថ្លៃកប់ក្រោយពីបានធ្លាក់ថ្លៃមកវិញនៅថ្ងៃនេះដោយសារ

កាក់VGX គឺជាកាក់របស់គម្រោង Voyager ដែលជាPlatform ទិញនិងលក់ កាក់ផ្សេងៗ។

កាក់មួយនេះបានឡើងថ្លៃខ្លាំងនៅថ្ងៃនេះបន្ទាប់ពីមានក្រុមហ៊ុនវិនិយោគដែលមិនស្គាលអត្តសញ្ញាណតាំងឈ្មោះថាMetaFormLabs បានធ្វើការឃោសនាដើម្បីអោយកាក់នេះឡើងថ្លៃដែលជាផ្នែកមួយនៃការស្រោចស្រង់គម្រោងនេះត្រឡប់មកវិញ។កាក់នេះបានឡើងថ្លៃដល់ទៅ $0.891 កាលពីព្រឹកមិញដែលស្មើនឹង 178% ក្រោយពីបានធ្លាក់មកវិញនៅសល់ $0.45។

កាក់នេះឡើងថ្លៃទន្ទឹមនឹងមានការTweet ដែលមានការប្រើ Hashtag ថា #pumpVGXJuly18 ដែលធ្វើអោយអ្នកវិនិយោគគិតថានឹងមានពត៏មានល្អពីគម្រោងមួយនេះនៅថ្ងៃទី 18 ខែ កក្កដា ដូចនឹង Hashtag។

គួរអោយដឹងផងដែរថាបើគិតពីដើមឆ្នាំ 2022 កាក់នេះធ្លាក់ថ្លៃដល់ទៅ 80% ហើយ 94.3% បើគិតចាប់ពីតម្លៃថ្លៃជាងគេបំផុតរបស់វានៅខែមករា ឆ្នាំ 2018 ដែលមានតម្លៃ​ $12.47។

Voyager បានប្រកាសកាលពីថ្ងៃទី 6 ខែ កក្កដាអំពីការស្តារគម្រោងនេះត្រឡប់មកវិញដែលរួមមានការចែកកាក់ VGX ដល់អ្នកវិនិយោគក្នុង Platform របស់ខ្លួនដែលបានបិទមិនអោយមានការជួញដូរកាក់អស់មួយរយដែលត្រូវនឹងថ្ងៃដែល Voyager ប្រកាសក្ស័យធននៅសហរដ្ធអាមេរិកដែលកើតមកពីបំណុលរបស់ក្រុមហ៊ុន Three Arrows Capitals។

ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពី តុលាការក្រុង New York បានបង្កក់លុយទាំងអស់របស់ 3AC ។ Voyager អាចនឹងបានកាក់ត្រឡប់មកវិញខ្លះពី3AC ដែលអាចជួយទ្រទ្រង់តម្លៃ VGXផងដែរ។

ប្រភព: https://cointelegraph.com/news/voyager-token-skyrockets-as-vgx-pump-scheme-touted