គម្រោងដែលត្រៀមនិងបានបង្កើតក្នុង Terra Protocol បានប្រមូលគ្នាទៅប្រើBlockchain Polygon(ឈ្មោះចាស់ Matic) វិញ

Terra គឺជាBlockchain Protocol ដែលមានកាក់ឈ្មោះLUNA ដែលអនុញ្ញាត្តិអោយDeveloper បង្កើតជាគម្រោងផ្សេងដោយប្រើProtocol របស់ខ្លួនបានតែដូចដែលអ្នកទាំងគ្នាបានដឹងពីរឿងអាស្រូវរបស់កាក់ LUNA វាក៏បានធ្វើអោយDeveloper ដែលត្រៀមនឹងបង្កើតគម្រោងដោយប្រើProtocol មួយនេះងាកទៅរកBlockchain ផ្សេងជំនួសវិញ។ Polygon គឺជា Blockchain Layer2 របស់ Ethereum ដែលGas fee ថោក។ គម្រោងដែលត្រៀមនឹងប្តូរពីការប្រើប្រាស់ Terra មកជ្រើសរើស Polygon chain មានដូចជា Lunaverse(LUV), the OnePlanet (NFT marketplace), Derby Stars (Play to earn game) និង គម្រោងផ្សេងៗទៀតសរុបជាង 48 គម្រោង។

Polygon chain បានយកឈ្មះ Vechain (VET)លើការទាក់ទាញ Developer ពី Terra មកប្រើBlockchain របស់ខ្លួន។ Vechain គឺជាBlockchain Layer1 ដែលអ្នកគម្រោងផ្សេងៗក្នុងTerra មិនសូវជាចាប់អារម្មណ៏។

ប្រភព: https://cointelegraph.com/news/terra-projects-band-together-in-migration-to-polygon-ecosystem