អតីតនាយកប្រតិបត្តិOpensea ត្រូវប៉ូលីសសហរដ្ឋអាមេរិកចាប់ឃុំខ្លួន

FBI របស់សហរដ្ឋអាមេរិកបានចាប់ឃុំខ្លួនលោក Nathaniel Chastian ដែលជាអតីតនាយកប្រតិបត្តិរបស់Opensea(ជាទីផ្សារលក់ NFT ធំជាងគេលើលោក) ហើយមានតំណែងជា Head of Product កាលពីខែមករា ឆ្នាំ 2021 ពីបទលួចទិញNFT មុននឹងធ្វើអោយNFT មួយនោះល្បី។

នាទីរបស់ Nathaniel Chastian គឺជ្រើសរើស NFT ដើម្បីដាក់បង្ហាញក្នុងទំព័រដើមរបស់វេបOpensea(featured NFT) ដែលវាអាចជួយអោយNFT នោះល្បីខ្លាំងហើយតម្លៃក៏ឡើងខ្លាំងដែរ។ FBI បានអោយដឹងថា លោក Nathaniel Chastian បានទៅទិញNFT ផ្សេងៗដែលបង្កើតដោយសិល្បករដែលលោកកំពុងនឹងជ្រើសរើសមកបង្ហាញនៅទំព័រដើមរបស់Openseaដែលទង្វើនេះបានធ្វើអោយNathaniel Chastian ចំណេញលុយយ៉ាងច្រើនដោយសាររាល់សិល្បករដែលបានបង្ហាញការងារខ្លួននៅទំព័រដើមរបស់ Opensea ។ វានឹងធ្វើអោយតម្លៃ NFT ផ្សេងៗដែលបង្កើតដោយសិល្បកររូបនោះនឹងឡើងគុណនឹង 2-5 ដង។

ទង្វើទាំងអស់នេះបានធ្វើអោយលោកជាប់ទោសពីបទ បោកប្រាស់ និង លាងលុយកខ្វក់

ប្រភព: https://www.justice.gov/usao-sdny/pr/former-employee-nft-marketplace-charged-first-ever-digital-asset-insider-trading-scheme